សារព័ត៌មានសិង្ហបុរីបានស្ងើចសរសើរចំពោះយុទ្ធនាការផ្សព្វផ្សាយរបស់ទីក្រុងហាណូយ

(VOVWORLD) - កិច្ចប្រជុំកំពូលលើកទី ២ រវាងអាមេរិកនិងកូរ៉េខាងជើងនៅទីក្រុងហាណូយ ដែលប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ ពោលគឺ ចាប់ពីថ្ងៃទី ២៧ ដល់ ថ្ងៃទី ២៨ ខែកុម្ភៈ បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់របស់ពិភពលោក និងទាក់ទាញការយកចិត្តទុកដាក់ពីសំណាក់សារព័ត៌មានក្នុងតំបន់។
សារព័ត៌មានសិង្ហបុរីបានស្ងើចសរសើរចំពោះយុទ្ធនាការផ្សព្វផ្សាយរបស់ទីក្រុងហាណូយ - ảnh 1 មជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិនៅទីក្រុងហាណួយត្រូវបានរៀបចំឡើងដើម្បីបម្រើការចុះផ្សាយព័ត៌មានអំពីព្រឹត្តិការណ៍នៃជំនួបកំពូលរវាងអាមេរិកនិងស.ប.ប កូរ៉េលើកទី២

ការរៀបចំកិច្ចប្រជុំរបស់ប្រទេសវៀតណាមដែលជាម្ចាស់ផ្ទះ ក៏ដូចជា បរិយាកាសនៅទីក្រុងហាណូយ ត្រូវបានសារព័ត៌មានប្រទេសសឹង្ហបូរីឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់និងជាក់ស្តែងពិតប្រាកដ។ ឆ្លុះបញ្ចាំងពីបរិយាកាសនៅទីក្រុងហាណូយនាពេលបច្ចុប្បន្ននេះ កាសែត Today បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងរីករាយចំពោះរូបភាពតាមដងផ្លូវ និងប្រជាជនវៀតណាមក្នុងពេលដែលមើលផ្ទាល់ភ្នែកចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលពិភពលោកទាំងមូលរំពឹងទុកផងដែរ។ ក្រៅពីការរក្សាសន្តិសុខយ៉ាងតឹងរឹង ជាពិសេសនៅក្នុងសណ្ឋាគារដែលគណៈប្រតិភូអាមេរិក និងកូរ៉េខាងជើងនឹងស្នាក់នៅក្នុងអំឡុងពេលរៀបចំកិច្ចប្រជុំនោះ ទីក្រុងហាណូយក៏ស្វាគមន៍មិត្តអន្តរជាតិដោយមានបដា បន្ទះប៉ាណូ ទង់ជាតិនិងផ្កាយ៉ាងរស់រវើក រួមទាំងធ្វើសកម្មភាពឃោសនារំឭកប្រជាជនឱ្យអនុវត្តរបៀបរស់នៅស៊ីវិល័យ និងបង្ហាញភាពស្និទ្ធស្នាលរបស់ប្រជាជនរដ្ឋធានីហាណូយផងដែរ។

មុននេះ កាណាល់ Channel NewsAsia ក៏បានដកស្រង់ប្រភពព័ត៌មានបរទេសដែលចុះផ្សាយពីព័ត៌មានពីស្ថានីយរថភ្លើង Dong Dang ទីក្រុង Lang Son របស់វៀតណាម ដែលរថភ្លើងពាសដែករបស់ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក គីមជុង   អ៊ុន បានអញ្ជើញទៅកាន់ប្រទេសវៀតណាម បន្ទាប់ពីរយៈពេល២ថ្ងៃធ្វើដំណើរដោយមាន ចម្ងាយឆ្ងាយជាង ៤.០០០ គីឡូម៉ែត្រ ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump លើកទីពីរនៅទីក្រុងហាណូយ។ក្នុងអំឡុងពេលនោះ លោក Donald Trump ក៏មកដល់ទីក្រុងហាណូយដោយយន្តហោះផងដែរ។

វាយតំលៃចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះដែរ កាសែត StraitTimes នៃប្រទេសសឹង្ហបូរី ក៏មានបទអត្ថាធិប្បាយរបស់អ្នកជំនាញការស្តីពីកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី២ផងដែរ។ យោងតាមអ្នកវិភាគ បានឲ្យដឹងថា នេះគឺជាឱកាសសម្រាប់ភាគីទាំងពីរសំដៅជំរុញការចរចា និងឈានទៅដល់ការរំលាយអាវុធនុក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ