សារព័ត៌មានស.ប.ប កូរ៉េ អំពាវនាវអាមេរិកមានសកម្មភាពជាក់ស្តែងស្រដៀងគ្នា

(VOVWORLD) -     មធ្យោបាយផ្សព្វផ្សាយព័ត៌មានរបស់ ស.ប.ប កូរ៉េ កាលពីថ្ងៃទី១១ ខែកុម្ភៈ បានអំពាវនាវអាមេរិកមានសកម្មភាពជាក់ស្តែងស្រដៀងគ្នា ដើម្បីឆ្លើយតបនឹងជំហានរំសាយអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង បន្ទាប់ពីប្រទេសទាំងពីរបញ្ចប់វង់ចរចារថ្នាក់អ្នកជំនាញដំបូង សំរាប់ការត្រៀមរៀបចំកិច្ចប្រជុំកំពូលលើកទី២រវាង ស.ប.ប កូរ៉និងអាមេរិក។
សារព័ត៌មានស.ប.ប កូរ៉េ អំពាវនាវអាមេរិកមានសកម្មភាពជាក់ស្តែងស្រដៀងគ្នា - ảnh 1ថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក Kim Jong-Un និង ប្រធានាធិបតីអាមេរិកលោកDonald Trump 

ក្នុងបទអត្ថាធិប្បាយមួយ គេហទំព័រព័ត៌មានឃោសនា Meari  របស់ ស.ប.ប បានលើកច្បាស់ថា៖ « ប្រសិនបើអាមេរិកឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងដោយម្ចាស់ការនិងនាំមុខគេរបស់ស.ប.បកូរ៉េដោយមានសកម្មភាពជាក់ស្តែងស្រដៀងគ្នាយោងតាមគោលការណ៍ទទួលស្គាល់និងគោរពដៃគូរបស់ខ្លួននោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរអាចឈានទៅដល់គោលដៅនានាក្នុងល្បឿនយ៉ាងឆាប់រហ័ផងដែរ។ ក្នុងពេលនោះ វិទ្យុសម្លេងទីក្រុងព្យុងយ៉ាងក៏បានវាយតម្លៃថាទំនាក់ទំនងរវាងប្រទេសទាំងពីរអាចឈានទៅមុខយ៉ាងឆាប់រហ័សប្រសិនបើអាមេរិកមានជំហានគួរឲ្យទំនុកទុកចិត្តនិងឆ្លើយតបដោយមានសកម្មភាពជាក់ស្តែងស្រដៀងគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ