សារព័ត៌មានអន្តរជាតិវាយតំលៃខ្ពស់ចំពោះសមិទ្ធិសេដ្ឋកិច្ចរបស់វៀតណាមក្នុង ឆ្នាំ២០១៧

(VOVWORLD) - សារព័ត៌មានអន្តរជាតិបានចុះផ្សាយអត្ថបទ សរសេរជាច្រើន ដែលក្នុងនោះ វាយតំលៃខ្ពស់ចំពោះកំណើន សេដ្ឋកិច្ចរបស់ វៀតណាមក្នុងឆ្នាំ២០១៧។

សារព័ត៌មានអន្តរជាតិវាយតំលៃខ្ពស់ចំពោះសមិទ្ធិសេដ្ឋកិច្ចរបស់វៀតណាមក្នុង ឆ្នាំ២០១៧ - ảnh 1វៀតណាមជាប្រទេសគួរឲ្យទាក់ទាញយ៉ាងខ្លាំងណាស់ចំពោះក្រុមហ៊ុនពហុជាតិនិង

វិនិយោគិនបរទេស (រូបថត៖ TTXVN)

        សារព័ត៌មានអន្តរជាតិបានចុះផ្សាយអត្ថបទសរសេរជាច្រើន ដែលក្នុងនោះវាយតំលៃខ្ពស់

ចំពោះកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ២០១៧។ កាសែត Asian Correspondent ចាត់ទុក

ថាវៀតណាមមិនត្រឹមតែក្លាយទៅជាអ្នកផលិតជួរមុខក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុណ្ណោះទេ ថែមទាំង

ឈរលំដាប់ថ្នាក់ទី២ក្រោយពីឥណ្ឌាក្នុងបញ្ជីឈ្មោះបណ្ដាខឿនសេដ្ឋកិច្ចដែលអភិវឌ្ឍន៍លឿនបំផុត

លើពិភពលោក ទៀតផង។ តាមកាសែតនេះថា វៀតណាមជាប្រទេសគួរឲ្យទាក់ទាញយ៉ាងខ្លាំង

ណាស់ចំពោះក្រុមហ៊ុនពហុជាតិនិងវិនិយោគិនបរទេស។

        ក្នុងពេលនោះ វ៉ែបសាយទេសចរណ៍ Mayo Advertiser ចាត់ទុកថា ផ្នែកទេសចរណ៍ជាកម្លាំង

ចលករមួយក្នុងចំណោមកម្លាំងចលករស្នូលដែលជំរុញខឿនសេដ្ឋកិច្ចវៀតណាម។

        រីឯទីភ្នាក់ងារសារព័ត៌មាន Bloomberg បានសង្កត់ធ្ងន់ថា អំពើពុករលួយជាគ្រោះអាសន្នដែល

គំរាមកំហែងទៅលើស្ថិរភាពសង្គម ហើយបក្សកុម្មុយនិស្តវៀតណាមយកចិត្តទុកដាក់ពិសេសដល់

ភារកិច្ចប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ