សារព័ត៌មានអ៊ុយរូហ្គាយចាប់អារម្មណ៍ចំពោះកំណើននាំចេញរបស់វៀតណាម

(VOVWORLD) - កាសែត El Popular ដែលជាទីភ្នាក់ងារបញ្ចេញមតិរបស់គណបក្សកុម្មុយនិស្ត អ៊ុយរូហ្គាយបានដកស្រង់ប្រភពព័ត៌មានពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមដែល និយាយថា អតិរេកពាណិជ្ជកម្មរបស់វៀតណាមក្នុងខែមករា សម្រេចបាន ២,៩២ ពាន់ លានដុល្លារអាមេរិក។ 
សារព័ត៌មានអ៊ុយរូហ្គាយចាប់អារម្មណ៍ចំពោះកំណើននាំចេញរបស់វៀតណាម - ảnh 1ការកែច្នៃបង្គាសម្រាប់នាំចេញ។ (រូបថត៖ VNA)
កាសែត El Popular របស់អ៊ុយរូហ្គាយ បានសម្ដែងការចាប់អារម្មណ៍ចំពោះ កំណើនដ៏ខ្លាំងនៃការនាំចេញរបស់វៀតណាមក្នុងខែមករា ជាមួយនឹងអត្រាកំណើន ៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសម្រេចបានជិត ៣៣,៦ ពាន់ លានដុល្លារអាមេរិក។ នេះគឺជាកម្រិតកំណើនខ្ពស់បំផុតចាប់តាំងពីខែមេសា ឆ្នាំ ២០២២ មក។ កាសែតនេះបានសង្កត់ធ្ងន់ថា ទំហំនាំចេញរបស់វៀតណាមបានកើន ឡើងយ៉ាងខ្លាំងដោយសារក្រុមទំនិញចំនួនពីរគឺ កសិផល-រុក្ខាផល-ជលផល (កើន ឡើង ៩៧%) និងឧស្សាហកម្មកែច្នៃ (៣៨%)។
កាសែត El Popular ដែលជាទីភ្នាក់ងារបញ្ចេញមតិរបស់គណបក្សកុម្មុយនិស្ត អ៊ុយរូហ្គាយបានដកស្រង់ប្រភពព័ត៌មានពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមដែល និយាយថា អតិរេកពាណិជ្ជកម្មរបស់វៀតណាមក្នុងខែមករា សម្រេចបាន ២,៩២ ពាន់ លានដុល្លារអាមេរិក។ តាមការព្យាករណ៍ថា ទំហំពាណិជ្ជកម្មរបស់វៀតណាមនឹងកើន ឡើង៦%ក្នុងឆ្នាំ២០២៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ