សារព័ត៏មានអាល្លឺម៉ង់ចុះផ្សាយអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung

សារព័ត៏មានអាល្លឺម៉ង់ចុះផ្សាយអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung - ảnh 1
ពិធីទទួលលោកនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung នៅអាកាសយានដ្ឋានរដ្ឋធានីបែឡាំង អាល្លឺម៉ង់នាយប់ថ្ងៃទី១៤ តុលា (រូបថត៖TTXVN)


(VOVworld) - សារព័ត៏មានអាល្លឺម៉ង់នាថ្ងៃទី១៤ តុលា បានចេញផ្សាយអំពីដំណើរ
ទស្សនកិច្ចជាផ្លូវការនៅប្រទេសនេះ របស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen
Tan Dung​ ដែលចាប់ផ្ដើមដោយជំនួបធ្វើការជាមួយទេសាភិបាលរដ្ឋ​ Baden Wuerttem-
berg លោក Winfried Kretschmann នៅទីក្រុង Stuttgart។បណ្ដាកាសែតដែលមានមិត្តអ្នកអានជាច្រើននៅអាល្លឺម៉ង់ដូចជា Focus និង die Welt បានដកស្រង់សម្ដីរបស់លោក Kretschmann ដោយអះអាងថា វៀតណាមជាប្រទេស
ជោគជ័យ១និងកំពុងលេចឡើងយ៉ាងខ្លាំងក្លា ដោយហេតុនេះ រដ្ឋ Baden Wuerttemberg មានគោលបំណងបង្កើនថែមទៀតទំនាក់ទំនងជាមួយវៀតណាម  កសាងមូលដ្ឋាន
ទូលំទូលាយ១ សំដៅជំរុញទំនាក់ទំនងរវាងប្រទេសទាំង២។
នាថ្ងៃដដែល កាសែត “Dusseldorf ពេលយប់”បានចេញផ្សាយថាខ្លឹមសារក្នុងបណ្ដ
ជំនួបពិភាគ្សានិងជំនួបធ្វើការក្នុងដំណើរទស្សនកិច្ចនៅរដ្ឋ Baden Wuerttemberg
របស់លោក Nguyen Tan Dung គឺបានបង្កើតនិងផ្លាស់ប្ដូរទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី
នានា។
នាយប់ថ្ងៃទី១៤ តុលានេះដែរ លោក Nguyen Tan Dung បានទៅកាន់រដ្ឋធានីបែ
ឡាំង។នាថ្ងៃទី១៥ តុលា លោក នឹងមានជំនួបចរចារជាមួយអធិការបតីអាល្លឺម៉ង់
លោកស្រី Angela Merkel ជំនួបសន្ទនាជាមួយប្រធានាធិបតីលោក Joachim Gauck
និងប្រធានរដ្ឋសភាលោក Norbert Lammert។ក្រៅពីនោះ លោក Nguyen Tan Dung
នឹងចូលរួមវេទិការអំពីសន្តិសុខ ដោយសាលាសភាបណ្ឌិត Korber សហការជាមួយ
ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់រៀបចំឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ