សារព័ត៌មានអូស្ត្រាលីវាយតម្លៃខ្ពស់ចំពោះភាពធន់នៃសេដ្ឋកិច្ចវៀតណាម

(VOVWORLD) - នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវនឹងអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) - អូស្ត្រាលី ហើយនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ អូស្ត្រាលីចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែមីនា  តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី អូស្ត្រាលី លោក Anthony Albanese។ 

ក្នុងឱកាសនេះ គេហទំព័រ The Interpreter នៃ វិទ្យាស្ថានស្រាវជ្រាវ Lowy (អូស្ត្រាលី) បានបង្ហោះអត្ថបទចំនួនពីរ ដែលវាយតម្លៃអំពី ទំនាក់ទំនងវៀតណាម-អូស្ត្រាលី ក៏ដូចជាសក្តានុពលសេដ្ឋកិច្ចរបស់វៀតណាមក្នុងអាស៊ាន។
នៅក្នុងអត្ថបទមួយដែលបានបង្ហោះនៅថ្ងៃទី ២៩ ខែកុម្ភៈដោយមានចំណងជើង ថា "អ្វីដែលត្រូវបានរំពឹងពីកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី?" អ្នកនិពន្ធ Susannah Patton បានឲ្យដឹងថា កិច្ចប្រជុំកំពូលពិសេសលើកនេះ នឹងជាកិច្ចប្រជុំអន្តរ ជាតិដ៏ធំបំផុត ដែលប្រទេសអូស្ត្រាលីធ្វើជាម្ចាស់ផ្ទះ ចាប់តាំងពីកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី លើកដំបូងក្នុងឆ្នាំ ២០១៨ មក។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ស្ថិតក្នុងចំណោមមេដឹកនាំអាស៊ានដែលមកបំពេញទស្សនកិច្ចនៅអូស្ត្រាលីជាលើកដំបូងចាប់តាំងពីចូលកាន់តំណែង ហើយនឹងមានជំនួបដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំអូស្ត្រាលី។ កិច្ចប្រជុំកំពូលលើកនេះក៏រួមមានវេទិកានាយកប្រតិបត្តិ (CEO Forum)  និងកិច្ចប្រជុំនានាដើម្បីជួយសហគ្រាសខ្នាតតូច និងមធ្យមរបស់អូស្ត្រាលីធ្វើ អាជីវកម្មនៅអាស៊ីអាគ្នេយ៍ផងដែរ។
នៅក្នុងអត្ថបទមួយដែលបានបង្ហោះកាលពីថ្ងៃទី ១ ខែមីនា The Interpreter បានវាយតម្លៃខ្ពស់ចំពោះភាពធន់ផ្នែកសេដ្ឋកិច្ចរបស់វៀតណាមក្នុងបរិបទដែលស្ថានការណ៍ពិភពលោកមានការប្រែប្រួលជាច្រើនក្រោយពីជំងឺរាតត្បាត COVID-១៩។ តាមនោះ វៀតណាមនៅតែមានអត្រាកំណើនស្ថេរភាពចំនួន ៥,១% ក្នុងឆ្នាំ ២០២៣ ភាគច្រើនអាស្រ័ដោយ "ភាពស៊ាំ" កាន់តែខ្ពស់ នៅចំពោះមុខវិបត្តិសកល។ កត្តានានា ដូចជា មូលដ្ឋានផលិតកម្មខ្នាតធំ ការចំណាយផលិតកម្មទាប កម្លាំងពលកម្មវៀត ណាមដែលមានការអប់រំខ្ពស់ ជាមួយនឹងការចំណាយទាប ក៏រួមចំណែកដល់ការងើប ឡើងវិញនៃសេដ្ឋកិច្ចគួរឱ្យចាប់អារម្មណ៍របស់វៀតណាមផងដែរ។ អត្ថបទនេះក៏បាន វាយតម្លៃថា ឧស្សាហកម្មរថយន្តអគ្គិសនីនៅអាស៊ីអាគ្នេយ៍ កំពុងទាក់ទាញចំណាប់ អារម្មណ៍របស់ពិភពលោកដែលជាប្រភពកំណើនថ្មីដ៏មានសក្ដានុពលនៃតំបន់។ បច្ចុប្បន្ននេះ វៀតណាមគឺជា "ស្រុកកំណើត" របស់ក្រុមហ៊ុនរថយន្តអគ្គិសនីដំបូងគេ នៅអាស៊ីអាគ្នេយ៍ដែលបានចុះបញ្ជីនៅផ្សារហ៊ុនអាមេរិកគឺក្រុមហ៊ុន VinFast៕

ប្រតិកម្មទៅវិញ

ផ្សេងៗ