សារព័ត៌មានអេហ្ស៊ីបលើកសរសើរបទពិសោធន៍អភិវឌ្ឍន៍របស់វៀតណាម

(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះបណ្ដាកាសែតធំៗរបស់អេហ្ស៊ីប ដូចជា៖Al Ahram, El Messa, AL Gomhuria, Youm7 និងផ្នែកសារព័ត៌មាននៅមជ្ឈឹមបូព៌ាមានព័ត៌មាននិងបទសរសេរជាច្រើនមុនពេលដែលប្រធានាធិបតីនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបលោក Abdel Fattah Al Sisi អញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម។
សារព័ត៌មានអេហ្ស៊ីបលើកសរសើរបទពិសោធន៍អភិវឌ្ឍន៍របស់វៀតណាម - ảnh 1

សារព័ត៌មានអេហ្ស៊ីបលើកសរសើរបទពិសោធន៍អភិវឌ្ឍន៍របស់វៀតណាម

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះបណ្ដាកាសែតធំៗរបស់អេហ្ស៊ីប ដូចជា៖Al Ahram, El Messa, AL Gomhuria, Youm7 និងផ្នែកសារព័ត៌មាននៅមជ្ឈឹមបូព៌ាមានព័ត៌មាននិងបទសរសេរជាច្រើនមុនពេលដែលប្រធានាធិបតីនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបលោក Abdel Fattah Al Sisi អញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម។ មិនត្រឹមតែបញ្ជាក់អំពីសារៈសំខាន់នៃដំណើរទស្សនកិច្ចនោះទេអត្ថបទទាំងនោះបានលើកឡើង ពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ សមិទ្ធិផលនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមក៏ដូចជាឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ អត្ថបទនៅលើគេហទំព័រ Egyptian Elwatannews ចុះផ្សាយនាថ្ងៃទី៥ ខែកញ្ញាបានបញ្ជាក់អំពីសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Abdel-Fattah El-Sisi ទៅកាន់ប្រទេសវៀតណាម។ អត្ថបទនោះបានលើកឡើងពីគោលបំណងនៃដំណើរទស្សនកិច្ចនេះដើម្បីពិភាក្សាអំពីវិធានការនានាជំរុញទំនាក់ទំនងជាប្រពៃណីរវាងប្រទេសទាំងពីរក្នុងវិស័យផ្សេងៗ។កាសែតអេហ្ស៊ីប (almasryalyoum)  មានអត្ថបទមួយមានចំណងជើងថា "វៀតណាម" សត្វខ្លាអាស៊ីថ្មី "កំណែទម្រង់សេដ្ឋកិច្ចរយៈពេល  31 ឆ្នាំ។ អត្ថបទដែលបានលើកឡើងក្នុងរយៈពេល 30 ឆ្នាំចុងក្រោយនេះសេដ្ឋកិច្ចវៀតណាមបានរីកចម្រើនយ៉ាងខ្លាំងក្លា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ