សារព័ត៌មានឥណ្ឌា៖ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានរដ្ឋវៀតណាម នឹងជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី

(VOVWORLD) - អត្ថបទខាងលើបាន សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានរដ្ឋលោក Tran Dai Quang បានបង្ហាញឲ្យឃើញជាថ្មីម្ដងទៀតនូវទំនាក់ទំនងយុទ្ធសាស្ត្រកាន់តែជិតស្និទ្ធរវាងញូវដេលីនិងហាណូយ។  

  ក្នុងឱកាសប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងភរិយា នឹង អញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណៈរដ្ឋឥណ្ឌាចាប់ពីថ្ងៃទី២ដល់ទី៤ មិនា ខាងមុខនេះ កាសែត “Times of India” នាថ្ងៃទី២៧ កុម្ភៈ បានចុះផ្សាយអត្ថបទ សរសេរក្រោមចំណងជើងថា “ចលនាសេដ្ឋកិច្ច៖ ដំណើរទស្សនកិច្ចរបស់ប្រធាន រដ្ឋវៀតណាមនឹងជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី”។ អត្ថបទខាងលើបាន សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានរដ្ឋលោក Tran Dai Quang បានបង្ហាញឲ្យឃើញជាថ្មីម្ដងទៀតនូវទំនាក់ទំនងយុទ្ធសាស្ត្រកាន់តែជិតស្និទ្ធរវាងញូវដេលីនិងហាណូយ។ អមដំណើរប្រធានរដ្ឋវៀតណាមនឹងមានគណៈប្រតិភូ មន្ត្រីជាន់ខ្ពស់ចំនួន៨០រូបនិងគណៈប្រតិភូសហគ្រិនមួយក្រុមទៀត។ អត្ថបទ នេះក៏បានបកស្រាយថា មូលហេតុអ្វីខ្លះដែលសេដ្ឋកិច្ចត្រូវជាចំណុចស្នូលនៃ ទំនាក់ទំនងឥណ្ឌា-វៀតណាមផងដែរ។ តាមការធ្វើស្ថិតិនាពេលថ្មីៗនេះថា វៀត ណាមជាប្រទេសដែលមានល្បឿនកំណើនលឿនបំផុតក្នុងដំណាក់កាល២០០៧-២០១៧។ ប្រការនេះបានជួយឲ្យវៀតណាមក្លាយទៅជាដៃគូសេដ្ឋកិច្ចដ៏ល្អឥត ខ្ចោះរបស់ឥណ្ឌានៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាធ្វើឲ្យទំនាក់ទំនងឥណ្ឌា-វៀត ណាមក្លាយទៅជាសសរទ្រុងក្នុងគោលនយោបាយ “ធ្វើសកម្មភាពឆ្ពោះទៅ ខាងកើត” របស់ញូវដេលីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ