សារមន្ទីរប្រវតិ្តសាស្ត្រជាតិទទួលគ្រឿងឥស្សរិយយសពលកម្មរថ្នាក់ទី ១


សារមន្ទីរប្រវតិ្តសាស្ត្រជាតិទទួលគ្រឿងឥស្សរិយយសពលកម្មរថ្នាក់ទី ១ - ảnh 1
សារមន្ទីរប្រវតិ្តសាស្ត្រជាតិទទួលបានគ្រឿងឥស្សរិយយសពលកម្មរថ្នាក់ទី ១ (VOV)

(VOVworld) – នារសៀលថ្ងៃទី ២២ កញ្ញា សារមន្ទីប្រវត្តិសាស្ត្រជាតិបាន ទទួលគ្រឿង
ឥស្សរិយយសពលកម្មថ្នាក់ទី ១ ក្នុងឱកាសរំលឹកខួបលើកទី ៥​ ទិវា បង្កើត។ តាងនាមរដ្ឋាភិបាលវៀតណាម ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានប្រគល់កិត្តិនាម
ដ៏ថ្លៃថ្លានេះសំរាប់សារមន្ទីរ។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌-កីឡានិង
ទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien បានលើកច្បាស់ថា៖

        «ដើម្បីសក្តិសមជាមួយប្រពៃណីតួនាទីនិងឋានៈនៃសារមន្ទីជួរមុខរបស់
ប្រទេសជាតិ នាពេលខាងមុខ ខ្ញុំស្នើឲ្យថ្នាក់ដឹកនាំសារមន្ទីរបន្តបច្ចុប្បន្នកម្ម
អនុវត្ត ការជឿនលឿនវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងការស្រាវជ្រាវប្រមូលផ្តុំរក្សា
និងអភិវឌ្ឍន៍តំលៃកេរ្តិ៍តំណែល។​ ទន្ទឹមនឹងនោះ គប្បីកសាងផែនការធ្វើ
សកម្មភាពរបស់ សារមន្ទីក្នុងរយៈពេលមិធ្យមនិងយូរអង្វែង កំណត់ទិសដៅ
ជាក់ស្តែងឲ្យ សមស្របដើម្បីសារមន្ទីក្លាយទៅជាទីកន្លែងមកដល់គួរឲ្យទាក់
ទាញចំពោះ ភ្ញៀវ ទេសចរនៅក្នុងនិងក្រៅប្រទេស៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ