សារមន្ទីរវិចិត្រសិល្បៈវៀតណាមបើកពិព័រណ៍” សេចក្ដីនឹករលឹក លោកអ៊ុំហូជីមិញ”

(VOVWORLD) -ពិព័រណ៍នេះ បានតាំងបង្ហាញនូវវណ្ណកម្មសិល្បៈដ៏សម្បូរបែបអំពី៖ វិចិត្រសិល្បៈ ចម្លាក់ និងផ្ទាំងរូបភាពជាច្រើនប្រភេទ ដែលត្រូវបានវិចិត្រករនិងជាងចម្លាក់ជាច្រើនជំនាន់និពន្ធឡើង នៅពេលមុន និងក្រោយពេលលោកប្រធានហូជីមិញចារសំណេរមត៌តកសាសន៍រ។
សារមន្ទីរវិចិត្រសិល្បៈវៀតណាមបើកពិព័រណ៍” សេចក្ដីនឹករលឹក លោកអ៊ុំហូជីមិញ” - ảnh 1ប្រតិភូបានកាត់ខ្សែបូរដើម្បីបើកការតាំងពិព័រណ៍ 

ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវាអនុវត្តន៍មត៌កសាសន៍របស់លោកប្រធានហូ ជីមិញ  (១៩៦៩-២០១៩) និងអបអរសាទរពិធីរំលឹកខួបលើកទី ៧៤ នៃទិវាឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥- ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១៩) សារមន្ទីរវិចិត្រសិល្បៈវៀតណាមបានរៀបចំពិព័រណ៍វិចិត្រសិល្បៈដ៏ពិសេស ដោយប្រធានបទថា“ សេចក្ដីនឹករលឹកលោកអ៊ុំហូជីមិញ។ ពិព័រណ៍បានបើកនាព្រឹកថ្ងៃទី ៣០ ខែសីហា ដល់ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០១៩ នៅសារមន្ទីរវិចិត្រសិល្បៈវៀតណាមនៃ ទីក្រុងហាណូយ។

ពិព័រណ៍នេះ បានតាំងបង្ហាញនូវវណ្ណកម្មសិល្បៈដ៏សម្បូរបែបអំពី៖ វិចិត្រសិល្បៈ ចម្លាក់ និងផ្ទាំងរូបភាពជាច្រើនប្រភេទ ដែលត្រូវបានវិចិត្រករនិងជាងចម្លាក់ជាច្រើនជំនាន់និពន្ធឡើង នៅពេលមុន និងក្រោយពេលលោកប្រធានហូជីមិញចារសំណេរ មត៌តកសាសន៍រ។

ជាភ្ញៀវកិត្តិយសមួយរូប ដែលបានអញ្ជើញចូលរួមពិព័រណ៍នេះ លោកគ្រូ Nguyen Tuan Son មកពីអនុវិទ្យាល័យនិងវិទ្យាល័យ Nguyen Tat Thanh បានសំណេះសំណាលថា៖“ខ្ញុំពិតជាមានអារម្មណ៍រំភើបចិត្តណាស់ ដោយបានឃើញផ្ទាល់ភ្នែកនូវវណ្ណកម្មទាំងនេះ។ ខ្ញុំគិតថា វណ្ណកម្មទាំងនេះល្អមើលណាស់។ តាមរយៈការតាំងពិព័រណ៍លើកនេះ និស្សានុសិស្សនឹងមានទឹកចិត្តគោរពស្រឡាញ់លោកអ៊ុំហូ ព្រមទាំងមានឱកាសស្វែងយល់អំពីប្រវត្តិ សាស្ត្រជាតិ។ លើសពីនេះទៅទៀត សិស្សានុសិស្សជាសមាជិកនៃក្លឹមវិចិត្រសិល្បៈ នឹងយល់ដឹងបន្ថែមអំពីវិស័យវិចិត្រសិល្បៈ ក៏ដូចជាក្រេបយកចំណេះដឹងថ្មីផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ