សារលិខិតរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ផ្ញើមកសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ

(VOVWORLD) -សិក្ខាសាលាវិទ្យាសាស្ត្រ-ស្ថានភាពជាក់ស្តែងថ្នាក់ជាតិ “រយៈពេល៧០ឆ្នាំ ផ្នែកនគរ បាលប្រជាជនរៀនសូត្រនិងអនុវត្តពាក្យទូន្មានចំនួន៦របស់លោកអ៊ុំហូ”។ អគ្គលេខា គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen  Phu Trong អញ្ជើញផ្ញើសារលិខិតមកសិក្ខាសាលានេះផងដែរ។


ក្នុងសារលិខិតនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា អនុវត្តពាក្យទូន្មានរបស់លោកប្រធានហូ ជីមិញ នារយៈពេល៧០ឆ្នាំកន្លងទៅ ក្រោមការដឹកនាំរបស់បក្ស និងការជួយឧបត្ថម្ភ របស់ប្រជាជនមក កងកម្លាំងនគរបាលបានហាត់ពត់លត់ដំ ស្មោះត្រង់ជានិច្ចជាមួយ បក្ស មាតុប្រទេសនិងប្រជាជន ដើម្បីប្រជាជនសម្រាប់បម្រើ។ អគ្គលេខាបក្ស លោក Nguyen Phu Trong សង្ឃឹមថា សិក្ខាសាលានេះ នឹងបន្តផ្សព្វផ្សាយ អប់រំយ៉ាងជ្រាល ជ្រៅ នូវខ្លឹមសារ តម្លៃ និងអត្ថន័យប្រវត្តិសាស្ត្រនៃពាក្យទូន្មានទាំង៦របស់លោកប្រ ធានហូជីមិញ ដោយបង្រៀនអំពីចរិយាសម្បត្តិរបស់កម្មាភិបាលនគរបាលបដិវត្តន៍ ទៅកាន់កម្មាភិបាលម្នាក់ៗ យុទ្ធជននគរបាលម្នាក់ រួមទាំងក្នុងបក្សទាំងមូលនិងប្រជា ជនទាំងមូល។ តាមរយៈសិក្ខាសាលានេះ នឹងមានការរួមចំណែកជាក់ស្តែងទៅក្នុង ឃ្លាំងទ្រឹស្តីនិងស្ថានភាពជាក់ស្តែងនៃបុព្ធហេតុការពារសន្តិសុខជាតិ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ