ស្រីលង្កាផ្សាយកម្រងតែមអំពីលោកប្រធានហូជីមិញ


ស្រីលង្កាផ្សាយកម្រងតែមអំពីលោកប្រធានហូជីមិញ - ảnh 1
ស្រីលង្កាផ្សាយកម្រងតែមអំពីលោកប្រធានហូជីមិញ (Image: Vietnam+)

(VOVworld) – ពិធីផ្សាយកម្រងតែមអំពីលោកប្រធានហូជីមិញត្រូវបានរៀបចំដ៏
មហោ ឡារឹកនាថ្ងៃទី ២៨ មេសា នៅក្រសួងប្រៃសណីយ៍របស់ស្រីលង្កានៅរដ្ឋធានី
Colombo។​ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅស្រីលង្កា លោក Ton Sinh Thanh បាន
សង្កត់ធ្ងន់ថា៖ ពិធីផ្សាយកម្រង់តែមមានអត្ថន័យពិសេសក្នុងឱកាសរំលឹកខួប
អនុស្សារវីរយ៍លើកទី ១២៤ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ ព្រមទាំង នេះក៏ជាព្រឹត្តិការណ៍ល្អប្រសើរក្នុងទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងវៀតណាម
និងស្រីលង្កា។ ឯកអគ្គរដ្ឋទូតវៀតណាមជឿជាក់ថា៖ ការផ្សាយកម្រង់តែមអំពី
លោកប្រធានហូជីមិញមិនត្រឹមតែជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើ
វិស័យប្រៃសើណីយ៍ ប៉ុណ្ណោះទេ ថែមទាំង នឹងបង្កលក្ខណៈជំរុញទំនាក់ទំនងលើ
គ្រប់វិស័យរវាងប្រជាជននិងអង្គភាពអាជីវកម្មនៃប្រទេសទាំង ២ ឲ្យបានខ្លាំងក្លា
ថែមទៀត នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ