ស្រាវជ្រាវដំណោះស្រាយលើគោលនយោបាយហិរញ្ញវត្ថុនិងរូបិយវត្ថុនាពេលខាងមុខ

(VOVWORLD) - លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលដែលនៅសល់នៃឆ្នាំ ២០២២នេះ ទោះបីជាសេដ្ឋកិច្ចជាតិទំនងជាងើបឡើងវិញលឿនជាងមុន ប៉ុន្តែ ហានិភ័យនិងបញ្ហាប្រឈមនៅតែមានច្រើនដែរ។ 
ស្រាវជ្រាវដំណោះស្រាយលើគោលនយោបាយហិរញ្ញវត្ថុនិងរូបិយវត្ថុនាពេលខាងមុខ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai ធ្វើជាអធិបតីកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់គោលនយោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុជាតិ (រូបថត៖ An Dang/TTXVN)

នារសៀលថ្ងៃទី១២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់គោលនយោបាយហិរញ្ញវត្ថុនិងរូបិយវត្ថុជាតិ បានអញ្ជើញជាអធិបតីកិច្ចប្រជុំក្រុមប្រឹក្សាវាយតម្លៃការវិវឌ្ឍន៍ និងដាក់ចេញដំណោះស្រាយអំពីគោលនយោបាយហិរញ្ញវត្ថុ រូបិយវត្ថុក្នុងរយៈពេលខាងមុខ។

លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលដែលនៅសល់នៃឆ្នាំ ២០២២នេះ ទោះបីជាសេដ្ឋកិច្ចជាតិទំនងជាងើបឡើងវិញលឿនជាងមុន ប៉ុន្តែ ហានិភ័យនិងបញ្ហាប្រឈមនៅតែមានច្រើនដែរ។ លោកឧបនាយករដ្ឋមន្ត្រីអញ្ជើញមានប្រសាសន៍ថា៖ “ធនាគាររដ្ឋវៀតណាមត្រូវទទួលបន្ទុកជាចម្បងដោយសម្របសម្រួលជាមួយស្ថាប័នប្រតិបត្តិប្រកបដោយសមកាលកម្ម មានភាពបត់បែន រួមបញ្ចូលគ្នាយ៉ាងហ្មត់ចត់ នូវឧបករណ៍  ដើម្បីសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនឹងគោលនយោបាយសារពើពន្ធសមហេតុផល និងគោលនយោបាយម៉ាក្រូផ្សេងទៀត ដើម្បីគ្រប់គ្រងអតិផរណាតាមគោលដៅដែលបានកំណត់ រួមចំណែកធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងកំណើនឥណទានដោយសមស្រប រួមចំណែកជួយដល់សហគ្រាស ដឹកនាំវិស័យពាណិជ្ជកម្មឱ្យកាន់តែសកម្មក្នុងការអនុវត្តរាល់គោលនយោបាយឧបត្ថម្ភការប្រាក់ លើកទឹកចិត្តឲ្យ ស្ថាប័នឥណទានកាត់បន្ថយចំណាយប្រតិបត្តិការដើម្បីជួយកាត់បន្ថយអត្រាការប្រាក់ក្នុងការផ្តល់ប្រាក់កម្ចី ពន្លឿនការរៀបចំរចនាសម្ព័ន្ធគ្រឹះស្ថានឥណទានឡើងវិញ”។

លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធបន្តតាមដានយ៉ាងដិតដល់នូវការអភិវឌ្ឍក្នុងស្ថានភាពអន្តរជាតិ តំបន់ និងក្នុងប្រទេស ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងគ្រប់គ្រងអតិផរណាប្រកបដោយតុល្យភាពនៃសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ