ស៊ីរីអញ្ជើញអ្នកសង្កេតការមកពីប្រទេសមិត្តភក្តិចំនួន ១១ ចូលរួមការបោះឆ្នោតប្រធានាធិបតី

ស៊ីរីអញ្ជើញអ្នកសង្កេតការមកពីប្រទេសមិត្តភក្តិចំនួន ១១ ចូលរួមការបោះឆ្នោតប្រធានាធិបតី - ảnh 1
ប្រធានាធិបតីស៊ីរី លោក Bashar al-Assad (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ៥ ឧសភា រដ្ឋសភាស៊ីរីបានអញ្ជើញអ្នកសង្កេតការមកពី
ប្រទេស មិត្តភក្តិចំនួន ១១ ចូលរួមការបោះឆ្នោតប្រធានាធិបតីនៃប្រទេសនេះ
ដែលនឹង​ប្រព្រឹត្តទៅនាដើមខែមិថុនាខាងមុខ។ តាមប្រធានរដ្ឋសភាស៊ីរី លោក
Mohammad al-Lahham បានឲ្យដឹងថា៖ ការបោះឆ្នោតនឹងត្រូវបានដំណើរការដោយ
ប្រជាធិបតេយ្យ សេរីភាពនិងប្រកួតប្រជែង។ ការកំណត់ពេលវេលាដំណើរការ
បោះឆ្នោតប្រធានាធិបតី នាថ្ងៃទី ៣ មិថុនា បានប្រឈមមុខនឹងការប្រឆាំងយ៉ាង
ខ្លាំងពីភាគីប្រឆាំងនៅស៊ីរីនិង លោកខាងលិច។ ប្រធានាធិបតីស៊ីរី លោក Bashar
al-Assad រួមជាមួយបេក្ខជនចំនួន ២ រូបទៀតត្រូវបានតុលាការកំពូលស៊ីរីយល់
ព្រមធ្វើជាបេក្ខជន ៣ រូបដែលមានលក្ខណៈគ្រប់គ្រាន់ឈរឈ្មោះក្នុងការបោះ
ឆ្នោតនេះ។ ក្នុងកាយវិការទាក់ទិនមួយទៀត នាថ្ងៃទី ៥ ឧសភា រដ្ឋអំណាចនៃ
ប្រធានាធិបតីអាមេរិក លោក Barack Obama បានប្រកាសនឹងទទួលស្គាល់
សម្ព័ន្ធភាពជាតិប្រឆាំងនៅស៊ីរី (SNC) រួមជាមួយកិច្ចសន្យាផ្តល់ជំនួយខាងហិរញ្ញ
វត្ថុសំរាប់អង្គការនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ