ស៊ីរីអនុវត្តការបោះឆ្នោតនៅថ្នាក់មូលដ្ឋានដំបូងគិតតាំងពីឆ្នាំ២០១១ មក

(VOVWORLD) - នាថ្ងៃទី១៦ខែកញ្ញា ហិបដាក់សន្លឹកឆ្នោតបានចាប់ផ្តើមបើកនៅតំបន់ នានាដែលរដ្ឋាភិបាលស៊ីរីកាន់កាប់ ដើម្បីឲ្យប្រជាជនអនុវត្តសិទ្ធិនិងកាតព្វកិច្ច របស់ខ្លួនទៅបោះឆ្នោតថ្នាក់មូលដ្ឋានដំបូង ដែលគិតតាំងពី ឆ្នាំ ២០១១ មក។

ភ្នាក់ងារសារព័ត៌មាន SANA នៃប្រទេសស៊ីរីបានឲ្យដឹងថាការបោះឆ្នោតនឹងអូស បន្លាយក្នុងរយៈពេល១២ម៉ោង ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ យប់ (តាម ម៉ោង ១១យប់ រដ្ឋធានីហាណូយ)។ ក្នុងការបោះឆ្នោតនេះ ប្រជាជននឹងជ្រើស តាំងតំណាងរបស់ខ្លូនធ្វើជាសមាជិកក្នុងក្រុមប្រឹក្សារដ្ឋបាលមូលដ្ឋាន។ មាន បេក្ខជនជាង ៤០.០០០ នាក់នឹងចូលរួមការប្រកួតប្រជែងរកសំលេងឆ្នោត ក្រុមប្រឹក្សាថ្នាក់ខេត្តក្រុងចំនួន ១៨.៤៧៨ អាសនៈ។

        នាបច្ចុប្បន្ន កងទ័ពស៊ីរីកំពុងកាន់កាប់ ២/៣ ទឹកដី បន្ទាប់ពីដណ្តើមបាន ជោគជ័យខាងយោធានាប៉ុន្មានខែថ្មីៗនេះ ក្នុងនោះមានតំបន់ជុំវិញរដ្ឋធានី Damascus និងនៅភាគខាងត្បូង។ គួរបញ្ជាក់ថាការបោះឆ្នោតនេះ នឹងរៀបចំ ឡើងនៅតំបន់នានាដែលបានរំដោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ