សារអបអរសាទររបស់គណបក្សកុម្មុយនីស្តបារាំងជូនចំពោះមហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម

(VOVWORLD) - លោក Fabien Roussel បានអះអាងថា៖ គណបក្សកុម្មុយនីស្តបារាំងវាយតម្លៃខ្ពស់ចំពោះដំណោះស្រាយប្រកបដោយប្រសិទ្ធភាពដែលរដ្ឋាភិបាល វៀតណាមបានណែនាំដើម្បីគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩។
សារអបអរសាទររបស់គណបក្សកុម្មុយនីស្តបារាំងជូនចំពោះមហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម - ảnh 1ប្រភពរូបថត៖ VOV

នៅក្នុងសារទូរលេខអបអរសាទរជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាម លោក Nguyen Phu Trong រដ្ឋលេខាធិការគណបក្សកុម្មុយនីស្តបារាំង (PCF) លោក Fabien Roussel បានបញ្ជាក់ពីការប្តេជ្ញាចិត្តប្រគៀកស្មារជាមួយគ្នារបស់បក្សទាំងពីរ ក្នុងយុគសម័យថ្មី ព្រមទាំងចាត់ទុកថា មហាសន្និ បាតទូទាំងប្រទេសលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម នឹងចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមដ៏ធំធេងរបស់ពិភពលោក ក្នុងអំឡុងពេលដ៏សំខាន់មួយសម្រាប់មនុស្សជាតិ។ លោក Fabien Roussel បានអះអាងថា៖ គណបក្សកុម្មុយនីស្តបារាំងវាយតម្លៃខ្ពស់ចំពោះដំណោះស្រាយប្រកបដោយប្រសិទ្ធភាពដែលរដ្ឋាភិបាលវៀតណាមបានណែនាំដើម្បីគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩។ លោករូបនេះក៏បានសង្កត់ធ្ងន់ថា៖ បក្សកុម្មុយនិស្តបារាំងតែងតែយកចិត្តទុកដាក់តាមដានការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តប្រកបដោយជោគជ័យនូវគំរូអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ថ្វីត្បិតតែពោរពេញទៅការលំបាកនាពេលបច្ចុប្បន្នក៏ដោយ។

ប្រធានបក្សកុម្មុយនិស្តឆែកនិងម៉ូរ៉ាវី លោក Vojtech Filip ទើបបានផ្ញើសារអបអរសាទរជូនដល់មហា សន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម។ នៅក្នុងសារអបអរសាទរនេះលោក Vojtech Filip សង្ឃឹមថា ទំនាក់ទំនងរវាងបក្សទាំងពីរនឹងមានការអភិវឌ្ឍកាន់តែខ្លាំងឡើង ជាមួយនឹងបេសកកម្មរួមក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិមូលធននិយមនៅជុំវិញពិភពលោកនិងនាំមកនូវជីវភាពល្អប្រសើរសម្រាប់ប្រជាជន។ លោក Vojtech Filip ជឿជាក់ថា មហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាមនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងក្លាយទៅជាកម្លាំងចលករដើម្បីពង្រឹងសាមគ្គីភាពរបស់បណ្តាបក្សកុម្មុយនីស្ត និងវណ្ណៈកម្មករនៅជុំវិញពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ