សិលក្ខាសាលា “ការអភិរក្សនិងពង្រីកបេតិកភ័ណ្ឌ Don ca tai tu Nam Bo ក្នុងសង្គមសម័យ”


សិលក្ខាសាលា “ការអភិរក្សនិងពង្រីកបេតិកភ័ណ្ឌ Don ca tai tu Nam Bo ក្នុងសង្គមសម័យ” - ảnh 1
សិលក្ខាសាលា “ការអភិរក្សនិងពង្រីកបេតិកភ័ណ្ឌ Don ca tai tu Nam Bo ក្នុងសង្គមសម័យ” (Image: VOV)

(VOVworld) – “ការអភិរក្សនិងពង្រីកបេតិកភ័ណ្ឌ Don ca tai tu Nam Bo ក្នុងសង្គម
សម័យ” គឺជាប្រធានបទរបស់សិលក្ខាសាលាដែលបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី
២៧ មេសា ក្នុងឱកាស Festival Don ca tai tu លើកទី ១ ឆ្នាំ ២០១៤។ សិក្ខាសាលា
គឺជា ឱកាសដើម្បីអ្នកកំណត់គោលនយោបាយប្រមូលផ្តុំនិងដោះស្រាយរាល់ការ
លំបាក សាកល្បងក្នុងការពិគ្រោះយោបល់និងកំណត់ទិសដៅដើម្បីអភិរក្សនិង
ពង្រីកតំលៃសិល្បៈ Don ca tai tu ក្នុងជីវភាពរស់នៅសម័យ។ ព្រមទាំង អនុវត្ត
កិច្ចសន្យារបស់រដ្ឋ ចំពោះបេតិកភ័ណ្ឌអរូបីរបស់មនុស្សលោក។ ថ្លែងមតិនៅ
សិក្ខាសាលានេះ អនុរដ្ឋមន្ត្រី ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម
លោក Huynh Vinh Ai បានសង្កត់ធ្ងន់​ថា៖

“នៅសិក្ខាសាលាលើកនេះ មានអ្នកស្រាវជ្រាវ អ្នកគ្រប់គ្រង សិប្បករជាច្រើន
នាក់ដែល ស្នើរឲ្យរដ្ឋធ្វើយ៉ាងម៉េចដើម្បីអភិរក្សនិងពង្រីកសិល្បៈ  Don ca tai tu។
វិទ្យាស្ថាន តូរ្យតន្ត្រីជាតិវៀតណាមនឹងស្រាវជ្រាវដើម្បីបំពេញបន្ថែមទ្រឹស្តីនៃ
សិល្បៈ Don ca tai tu។ ព្រមទាំង រដ្ឋត្រូវបង្កលក្ខណៈងាយស្រួលសំរាប់ការនិពន្ធ
និងសម្តែងសំរាប់ប្រភេទ សិល្បៈនេះផងដែរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ