សាលាភាសាជប៉ុន Kairinjuku ប្រគល់ជូនផ្កាសាគូរ៉ាចំនួន ១០០ ដើម សម្រាប់វិទ្យុ សម្លេងវៀតណាម

(VOVWORLD) -ផ្កាសាគូរ៉ាគឺជានិមិត្តរូបនៃស្មារតី និទាឃរដូវ និងជាកម្លាំងរស់របស់ប្រជាជនជប៉ុន។
សាលាភាសាជប៉ុន Kairinjuku ប្រគល់ជូនផ្កាសាគូរ៉ាចំនួន ១០០ ដើម សម្រាប់វិទ្យុ សម្លេងវៀតណាម - ảnh 1 សាលាភាសាជប៉ុន Kairinjuku
ប្រគល់ជូនផ្កាសាគូរ៉ាចំនួន ១០០ ដើម សម្រាប់វិទ្យុ សម្លេងវៀតណាម

នាព្រឹកថ្ងៃទី ២៧ មិនា នៅទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាមបានរៀបចំពិធីទទួល និងដាំផ្កាសាគូរ៉ា ដែលសាលាភាសាជប៉ុន Kairinjuku របស់ជប៉ុនប្រគល់ជូន។ អញ្ជើញចូលរួមពិធីនេះមានអគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky និងនាយកសាលា Kairinjuku លោក Takao Toshihiko។ 

អញ្ជើញថ្លែងមតិនៅទីនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានបវាយតម្លៃថា៖

“ចំពោះប្រជាជនវៀតណាម យើងខ្ញុំយល់ដឹងថា៖ ផ្កាសាគូរ៉ាគឺជានិមិត្តរូបនៃស្មារតី និទាឃរដូវ និងជាកម្លាំងរស់របស់ប្រជាជនជប៉ុន។ ដោយទទួលបានផ្កាសាគូរ៉ាដ៏ថ្លៃថ្លានេះ វិទ្យុសម្លេងវៀតណាមក្នុងតូនាទីជាស្ថាប័នសារព័ត៌ ផ្សព្វផ្សាយនោះ យើងខ្ញុំនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីពូនជ្រុំទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលំទូលាយរវាងប្រទេសទាំងពីរ វៀតណាម និងជប៉ុន។ យើងខ្ញុំមានបំណងថា៖ ទំនាក់ទំនងរវាងវៀតណាម និងជប៉ុនលើគ្រប់វិស័យនឹងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ”៕c

ប្រតិកម្មទៅវិញ

ផ្សេងៗ