សាលារៀនដំបូងចំនួនពីរត្រូវបានទទួលវិញ្ញាបនប័ត្របង្រៀនភាសាចំនួនពីរបារាំង- វៀតណាមដ៏ឆ្នើម

(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ស្ថានអគ្គកុងស៊ុលបារាំងប្រចាំនៅទីក្រុងហូជីមិញនិងវិទ្យាស្ថានបារាំងប្រចាំនៅវៀតណាម បានផ្តល់ស្លាកសញ្ញា Label France Education  ជូនវិទ្យាល័យ Nguyen Thi Minh Khai និងវិទ្យាល័យ Le Hong Phong ដោយមានគុណភាពក្នុងការបង្រៀនភាសាបារាំង។ នេះគឺជាលើកដំបួង ដែល Label France Education ត្រូវបានរៀបចំឡើងជាផ្លូវការនៅវៀតណាម។
សាលារៀនដំបូងចំនួនពីរត្រូវបានទទួលវិញ្ញាបនប័ត្របង្រៀនភាសាចំនួនពីរបារាំង-   វៀតណាមដ៏ឆ្នើម - ảnh 1 រូបថតឧទាហរណ៍

កម្មវិធីភាសាពីរបារាំង-វៀតណាមគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់បំផុតសំរាប់ភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - បារាំងក្នុងវិស័យអប់រំ។ កម្មវិធីនេះត្រូវបានជួយឧបត្ថម្ភដោយក្រសួងអប់រំបារាំងនិងត្រូវបានរដ្ឋាភិបាលវៀតណាមដាក់បញ្ចូលជាផ្លូវការនៅក្នុងកម្មវិអប់រំជាតិចាប់តាំងពីឆ្នាំ ១៩៩៤ នៅថ្នាក់អនុវិទ្យាល័យ។ រហូតមកដល់ឆ្នាំ ១៩៩៨ កម្មវិធីនេះត្រូវបានអនុវត្តនៅថ្នាក់វិទ្យាល័យតទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ