ស្លូវ៉ាគីមានគោលបំណងបង្កើនកិច្ចសហប្រតិបតិ្តការជាមួយវៀតណាមលើវិស័យជាច្រើន

(VOVworld) - ចាប់ពីថ្ងៃទី១០ ដល់ទី១១​ កក្កដា ២០១៤ អនុរដ្ឋមន្រ្តីក្រសួងការបរទេស
វៀតណាមលោក Bui Thanh Son បានទៅបំពេញទស្សនកិច្ចនិងពិគ្រោះយោបល់
នយោបាយជាមួយក្រសួងការបរទេសស្លូវ៉ាគី។នៅទីនេះ ស្លូវ៉ាគីបានអះអាងនូវការ
យកចិត្តទុកដាក់ និងបំណងបង្កើនកិច្ចសហប្រតិបតិ្តការជាមួយវៀតណាមលើវិស័យ
ជាច្រើន មូលមតិជាឯកឆ័ន្ទបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជំរុញខ្លាំងកិច្ច
សហប្រតិបតិ្តការនៅបណ្ដាវេទិការពហុភាគី ជាពិសេសក្នុងក្របខ័ណនៃអង្គារសហ
ប្រជាជាតិ។ភាគីទាំង២បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ចកម្ម និង
វិនិយោគ ជាពិសេសគឺក្នុងវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន បច្ចេកវិទ្យាព័ត៏មាន បង្កលក្ខណៈងាយស្រួលសំរាប់ក្រុមហ៊ុននៃប្រទេសទាំង២ស្វែងយល់ទីផ្សារនិងឱកាស
សហប្រតិបតិ្តការ និងឯកភាពបើកទូលាយកិច្ចសហប្រតិបតិ្តការក្នុងបណ្ដាវិស័យអប់រំ បណ្ដុះបណ្ដាល ទេសចរណ៍ និងឧស្សាហកម្មយោធា។

ស្លូវ៉ាគីមានគោលបំណងបង្កើនកិច្ចសហប្រតិបតិ្តការជាមួយវៀតណាមលើវិស័យជាច្រើន - ảnh 1
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son និងរដ្ឋលេខាធិការក្រសួងកាបរទេសស្លូវ៉ាគីលោក Peter Burian (រូបថត៖TTXVN)


ស្ដីពីបញ្ហាសមុទ្រខាងកើត ស្លូវ៉ាគីបានសំដែងការព្រួយបារម្ភចំពោះបណ្ដាបំរ៉ែបំរួលដ៏
តានតឹងនាពេលថ្មីៗនេះ ពេលដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ ដោយ
ខុសច្បាប់ នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ហើយអះអាងថានឹងគាំទ្រការដោះស្រាយជំលោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋាន
ច្បាប់អន្តរជាតិ ជាពិសេសគឺ អនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រ១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ