ស្វែងរកទិសដៅជំរុញខ្លាំងការនាំចេញរបស់វៀតណាមទៅកាន់ម៉ាឡេស៊ី

ស្វែងរកទិសដៅជំរុញខ្លាំងការនាំចេញរបស់វៀតណាមទៅកាន់ម៉ាឡេស៊ី - ảnh 1
បណ្ដាតំណាងចូលរួមកិច្ចសន្ទនានេះថតរូបអនុស្សាវរីយ៍ (រូបថត៖ស្ថានទូតវៀតណាមប្រចាំម៉ាឡេស៊ី)

(VOVworld) - នាថ្ងៃទី៨ ធ្នូ ស្ថានទូតវៀតណាមប្រចាំគូឡាឡាំពួ បានរៀបចំកិច្ច
សន្ទនាបើកចំហជាមួយអាជីវករម៉ាឡេស៊ីដែលកំពុងធ្វើអាជីវកម្មក្នុងវិស័យនាំចូលទំនិញពីវៀតណាម។ចូលរួមព្រឹត្តិការណ៍នេះមានតំណាងសហគ្រាសម៉ា ឡេស៊ីជាង
២០ដែលកំពុងនាំចូលមុខទំនិញដែលវៀតណាមមានឧត្តមភាពដូចជាមុខទំនិញ
កសិផល រុក្ខផល ជលផល និងដែកថែបជាដើម។អញ្ជើញជាអធិបតី កិច្ចសន្ទនានេះ
 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំម៉ាឡេស៊ីលោក Pham Cao Phong ឲ្យដឹងថា វៀតណាម
និងម៉ាឡេស៊ីនៅមានសក្ដានុភាពជាច្រើនដើម្បីអភិវឌ្ឍន៍ ពាណិជ្ជកម្មទ្វេភាគី ឆ្ពោះ
ទៅគោលដៅទទួលបានទំហំពាណិជ្ជកម្មចំនួន១៥ពាន់ លានដុល្លាអាមេរិកនាឆ្នាំ
២០២០ដូចការសន្យារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។
នៅជំនួបនេះ អាជីវករម៉ាឡេស៊ីវាយតំលៃខ្ពស់ចំពោះគោលនយោបាយរបស់ រដ្ឋាភិបាលវៀតណាមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិយាយរួមនិងលើវិស័យពាណិជ្ជ
កម្មនិយាយដោយឡែក។សហគ្រាសជាច្រើនបានលើកសំណើរសំដៅជួយបង្កើន
សមត្ថភាពនាំចេញរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ