ស្វែងរកឪកាសសហប្រតិបត្តិការវៀតណាម-បារាំងក្នុងវិស័យការពាជាតិ

ស្វែងរកឪកាសសហប្រតិបត្តិការវៀតណាម-បារាំងក្នុងវិស័យការពាជាតិ - ảnh 1
ជំនួបអាជីវកម្មវៀតណាម-បារាំង ដោយស្ថាប័នតំណាងពាណិជ្ចកម្មវៀតណាមនៅបារាំង សហការជាមួយសាលាក្រុង Neuilly Sur Seine រៀបចំឡើង


(VOVworld) - ស្វែងរកឪកាសដើម្បីជំរុញកិច្ចសហប្រតិបតិ្តការរវាងបណ្ដាអង្គភាព
អាជីវកម្មសេដ្ឋកិច្ចការពាជាតិវៀតណាមនិងបារាំង ជាខ្លឹមសារបស់ជំនួបអាជីវកម្ម
វៀតណាម-បារាំង ដោយស្ថាប័នតំណាងពាណិជ្ចកម្មវៀតណាមនៅបារាំង សហការ
ជាមួយសាលាក្រុង Neuilly Sur Seine រៀបចំឡើងនាថ្ងៃទី២២ឧសភា។ថ្លែងមតិនៅ
ជំនួបសន្ទនានេះ ទេសាភិបាលក្រុង Neuilly Sur Seine និងឯកអគ្គរដ្ឋទូតវៀតណាម
នៅបារាំង​លោក Dương Chí Dũng សុទ្ធតែអះអាងថាទំនាក់ទំនងរវាងប្រទេសទាំង២
កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា​និងមានបណ្ដាឪកាសធំធេញដើម្បីជំរុញកិច្ចសហ
ប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចការពាជាតិ។
ស្ដីពីគោលដៅនៃដំណើរទស្សនកិច្ចការងារនោះ ឧត្តមសេនីយ៍ត្រី Trần Trung Tín ប្រធានស្នងការសេដ្ឋកិច្ចក្រសួងការពាប្រទេស និងជាប្រធានគណៈប្រតិភូ
វៀតណាម​ បាន​ឲ្យដឹងថា៖

ស្វែងរកឪកាសសហប្រតិបត្តិការវៀតណាម-បារាំងក្នុងវិស័យការពាជាតិ - ảnh 2
ឧត្តមសេនីយ៍ត្រី Trần Trung Tín ប្រធានស្នងការ
សេដ្ឋកិច្ចក្រសួងការពាប្រទេសវៀតណាម

        “នេះជាលើកដំបូងដែលបណ្ដាអង្គភាពអាជីវកម្មកងទ័ពបានទៅដល់ទីផ្សារ
បារាំង​ និងដំណើរនេះស្ថិតក្នុងកម្មវិធីជំរុញពាណិជ្ចកម្មជាតិ។គោលដៅរបស់
គណៈប្រតិភូគឺពង្រីកទីផ្សារ សែ្វងរកបណ្ដាដៃគូដែលមានសក្ដានុភាពវិនិយោគ
សំរាប់អង្គភាពអាជីវកម្មវៀតណាម។លើកនេះមានក្រុមមួយចំនួនដូចជា អង្គភាព
អាជីវកម្មសំណង់បណ្ដាក្រុមហ៊ូនម៉ាស៊ីនគីមី បណ្ដាអង្គភាពអាជីវកម្មអំពីផលិតផល
កសិកម្ម សំលៀកបំពាក់ជាដើម។ខ្ញុំចាត់ទុកថាបណ្ដាអង្គភាពអាជីវកម្មបារាំង
មានការយកចិត្តទុកដាក់ល្អចំពោះបណ្ដាអង្គភាពអាជីវកម្មសេដ្ឋកិច្ចការពា
ប្រទេសវៀតណាម។”
តំណាងសភាពាណិជ្ចកម្មនិងឧស្សាហកម្មប៉ារីស Alain Bùi ​បាន​សង្កត់ធ្ងន់ថា៖
       បារាំងមានបណ្ដាបច្ចេកវិទ្យាទំនើបក្នុងវិស័យអាកាសចរណ៍ ការពាជាតិ 
កងទ័ពជើងទឹក ដែលវៀតណាមអាចសហប្រតិបតិ្តការជាមួយបារាំង។ខ្ញុំរំពឹង
គឺតថាដើម្បីជោគជ័យ ភាគីទាំង២ត្រូយល់ដឹងច្បាស់លាស់នូវតម្រូវការរបស់
ខ្លួននិងឧត្តមភាពរបស់ដៃគូ។”

ប្រតិកម្មទៅវិញ

ផ្សេងៗ