សវនកម្មរដ្ឋបានអនុវត្តតួនាទីរបស់ប្រធាន ASOSAI ដោយជោគជ័យ សម្រាប់អាណត្តិ ២០១៨-២០២១

(VOVWORLD) - នៅថ្ងៃទី ១៩ ខែតុលា សវនកម្មរដ្ឋវៀតណាមបានរៀបចំកិច្ចប្រជុំបូកសរុបការងាររយៈពេល ៣ ឆ្នាំ (២០១៨-២០២១) ក្នុងនាមជាប្រធានស្ថាប័នសវនកម្មកំពូល តំបន់អាស៊ី ASOSAI។ 
សវនកម្មរដ្ឋបានអនុវត្តតួនាទីរបស់ប្រធាន ASOSAI ដោយជោគជ័យ សម្រាប់អាណត្តិ ២០១៨-២០២១ - ảnh 1ទីស្នាក់ការសវនកម្មរដ្ឋវៀតណាម (រូបភាព៖ vov.vn)

អាស្រ័យហេតុនេះ តំណាងវៀតណាមបានដឹកនាំ ASOSAI អនុវត្តន៍ប្រកបដោយជោគជ័យនូវផែនការយុទ្ធសាស្ត្រ ASOSAI និងសេចក្តីប្រកាសទីក្រុងហាណូយ។ នេះគឺជាជោគជ័យគួរឱ្យកត់ សម្គាល់ លើកកម្ពស់ប្រពៃណីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិនៃសវនកម្មរដ្ឋអស់រយៈពេលជាច្រើនឆ្នាំមក។

នៅក្នុងបរិបទនៃជំងឺកូវីដ-១៩ សវនកម្មរដ្ឋវៀតណាមបានដឹកនាំការអនុវត្តប្រកប ដោយជោគជ័យនូវសវនកម្មសហប្រតិបត្តិការលើធនធានទឹកនៅអាងទន្លេមេគង្គ ដោយបានបំពេញពេញលេញនូវរបៀបវារៈសំខាន់ៗរបស់ ASOSAI។ សវនកម្មរដ្ឋក៏បានស្នើគំនិតផ្តួចផ្តើមនិងទទួលបានការគាំទ្រក្នុងការបង្កើតក្រុមការងារ ASOSAI ថ្មី ស្តីពីការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងក្រុមការងារ ASOSAI ស្តីពីការគ្រប់គ្រងវិបត្តិនិងភាពអាសន្ន ឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ អគ្គសវនកររដ្ឋ លោក Tran Si Thanh បានសង្កត់ធ្ងន់ថា៖  “កម្មវិធីសកម្មភាពរបស់ ASOSAI សម្រាប់ដំណាក់កាល ២០១៨-២០២១ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តនិងកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់សហ គមន៍ ASOSAI និយាយរួមនិងសវនកម្មរដ្ឋវៀតណាមនិយាយដោយឡែក ក្នុងការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីប្រកាសហាណូយ ស្តីពីសវនកម្មបរិស្ថាននិងសវនកម្មនៃគោល ដៅអភិវឌ្ឍន៍ន៍ប្រកបដោយចីរភាព។ សវនកម្មវៀតណាមបានបញ្ជូនសវនករ ចូលរួមក្នុងវេទិកាសំខាន់ៗជាច្រើននៃកិច្ចសហប្រតិបត្តិការប្រកបដោយវិជ្ជាជីវៈរបស់អង្គការអន្តរជាតិនិងទីភ្នាក់ ងារសវនកម្មកំពូល។ អាចនិយាយបានថា លទ្ធផលនៃការអនុវត្តបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់សវនកម្មរដ្ឋវៀតណាមក្នុងការអនុវត្តយ៉ាងសកម្មនូវតួនាទីនិងការទទួលខុសត្រូវក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់”។

សូមគូសបញ្ជាក់ថា ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាលប្រតិបត្តិ ASOSAI សម្រាប់អាណត្តិ ២០២១-២០២៤ សវនកម្មរដ្ឋវៀតណាមប្តេជ្ញាដើរតួយ៉ាងសកម្ម និងមានទំនួលខុសត្រូវដើម្បីបន្តពង្រឹងនិងលើកកម្ពស់ឋានៈដែលមានស្រាប់របស់ខ្លួននៅក្នុងសហគមន៍ ASOSAI និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ