សវនកម្មរដ្ឋវៀតណាមជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ

(VOVWORLD) - នាថ្ងៃទី ១៧ មិនា នៅទីក្រុងហាណូយ សវនកម្មរដ្ឋវៀតណាម និងមូលនិធិសវនកម្មនិងគណនេយ្យភាពកាណាដា (CAAF) បានបើកសន្និសីទត្រួតពិនិត្យភាពជាដៃគូរវាងទីភ្នាក់ងារទាំងពីរ។ 
សវនកម្មរដ្ឋវៀតណាមជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ - ảnh 1អគ្គសវនកររដ្ឋ Ngo Van Tuan ថ្លែងក្នុងសន្និសីទ (រូបថត៖ Tuan Anh/TTXVN)

នៅទីនេះ ភាគីទាំងពីរបានឯកភាពថា ក្នុងឆ្នាំ២០២៣ បន្តពង្រឹងការបណ្តុះបណ្តាលក្នុងវិស័យសវនកម្មប្រតិបត្តិការ; ធ្វើ ឱ្យប្រសើរឡើង នូវសមត្ថភាពសវនកម្មលើប្រធាន បទទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ សមភាព យេន ឌ័រ ការការពារបរិស្ថាន ការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។  លើសពីនេះទៀត CAAF ផ្តល់នូវការចូលទៅកាន់មូលដ្ឋានទិន្នន័យអនឡាញនៃវគ្គសវនកម្មប្រតិបត្តិការ CAAF និងសម្ភារៈសម្រាប់កម្មាភិបាលទទួលបន្ទុកសវនកម្មរដ្ឋ។ គាំទ្រសវនកម្មរដ្ឋក្នុងការចងក្រងឯកសារមួយចំនួនស្តីពីសវនកម្មប្រតិបត្តិការ…។

លោកស្រី Caroline Jorgensen អនុប្រធានបណ្ដោះអាសន្ននៃ CCAF បានអះអាងថា លោកស្រីនឹងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីអភិវឌ្ឍកាន់តែស៊ីជម្រៅ ជាក់ស្តែង  មានប្រសិទ្ធភាព និងបន្តរួមដំណើរជាមួយសវនកម្មរដ្ឋវៀតណាម ក្នុងការបង្កើនសមត្ថភាពសវនកម្មនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ