សៀវភៅសការពារជាតិជប៉ុនឆ្នាំ២០១៩សម្ដែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពរបស់ចិននៅសមុទ្រខាងកើត

(VOVWORLD) - ឯកសារនេះបានចាត់ទុកថា ចិនកំពុងបន្តបង្កើន ការចំណាយផ្នែកយោធាប្រកបដោយមិនតម្លាភាព សំដៅកសាងកងទ័ពអោយ បានខ្លាំងមាំមួនជួរមុខលើពិភពលោកនាពាក់កណ្ដាលសតវត្សទី២១។ 
នាថ្ងៃទី២៧ ខែកញ្ញា ក្រសួងការពារជាតិជប៉ុនបានប្រកាសសៀវភៅសការ ពារជាតិជាប្រចាំឆ្នាំ ដែលក្នុងនោះបានសម្ដែងនូវការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះសកម្មភាពដោយឯកតោភាគីរបស់ចិនដែលធ្វើអោយផ្លាស់ប្ដូរស្ថានការណ៍ជាក់ស្ដែងនៅសមុទ្រខាងកើត។ ឯកសារនេះបានចាត់ទុកថា ចិនកំពុងបន្តបង្កើន ការចំណាយផ្នែកយោធាប្រកបដោយមិនតម្លាភាព សំដៅកសាងកងទ័ពអោយ បានខ្លាំងមាំមួនជួរមុខលើពិភពលោកនាពាក់កណ្ដាលសតវត្សទី២១។ ចិនកំពុង បង្កើនកម្លាំងយោធាទាំងខាងបរិមាណផងនិងគុណភាពទៀតផង ដែលក្នុងនោះ ផ្ដោតទៅលើកម្លាំងប្រយុទ្ធដោយនុយក្លេអ៊ែរ កាំជ្រួចមីស៊ីលនិងប្រយុទ្ធលើ អាកាសនិងសមុទ្រ។ គួរបញ្ជាក់ថា ជប៉ុនបានវាយតម្លៃថា សកម្មភាពដោយឯក តោភាគីនានារបស់ចិនដែលធ្វើអោយផ្លាស់ប្ដូរស្ថានការណ៍ជាក់ស្ដែងនៅសមុទ្រខាងកើត គឺសកម្មភាពគួរអោយព្រួយបារម្ភយ៉ាងជ្រាលជ្រៅមែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ