សៀវភៅសជប៉ុនស្តីពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ អំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់វិបត្តិ

(VOVWORLD) - យោងតាមសៀវភៅសនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាល ពីខែមុនបានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងមានកំណើនអវិជ្ជមាន ៤,៩% ក្នុងឆ្នាំ ២០២០។

ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន (METI) នៅថ្ងៃទី ៧ ខែកក្កដា បានប្រកាសសៀវភៅស ស្តីពី សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ឆ្នាំ ២០២០ ដែលក្នុងនោះបានសង្កត់ធ្ងន់ថា ការឆ្លងរាលដាលជំងឺរាតត្បាតកូវីដ ១៩ បានបណ្តាលការខូចខាតយ៉ាងធ្ងន់ធ្ងរទៅលើខ្សែសង្វាក់ផ្គត់ផ្គង់សកល ហើយសហគមន៍អន្តរជាតិចាំបាច់សហការគ្នា ដើម្បីបងា្ករនិងរាំងស្កាត់វិបត្តិបែបនេះនាពេលអនាគត។ METI បានវាយតម្លៃថា អាជីវកម្មរបស់ខ្លួនត្រូវរងផលប៉ះពាល់យ៉ាងខ្លាំងដោយសាររាល់វិធានការរិតត្បិតនិងការបិទព្រំដែន ដែលបង្កឱ្យមានឧិនភាពសេដ្ឋកិច្ចដែលអាក្រក់បំផុតចាប់តាំងពីវិបត្តិសេដ្ឋកិច្ចក្នុងនាប៉ុន្មានឆ្នាំ ៣០ នៃសតវត្សមុន។

យោងតាមសៀវភៅសនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីខែមុនបានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងមានកំណើនអវិជ្ជមាន ៤,៩% ក្នុងឆ្នាំ ២០២០។ ដូច្នេះ METI អំពាវនាវដល់សហគមន៍អន្តរជាតិ បង្កើនកិច្ចសហប្រតិបត្តិការនិងប្រើប្រាស់បច្ចេកវិទ្យា (ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងធ្វើការពីចម្ងាយ) ដើម្បីឆ្លើយតបជាមួយនឹងជំងឺរាតត្បាតកូវីដ ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ