ស្វីសចាប់ឃាត់ខ្លួនមនុស្សដើមកំណើតស៊ីរីចំនួន២នាក់ដែលត្រូវសង្ស័យជាភេរវករ

ស្វីសចាប់ឃាត់ខ្លួនមនុស្សដើមកំណើតស៊ីរីចំនួន២នាក់ដែលត្រូវសង្ស័យជាភេរវករ - ảnh 1
(រូបថត៖Reuters)

(VOVworld) - ការិយាល័យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ស្វីសនាថ្ងៃទី១២ ធ្នូ បានបញ្ជាក់
ថា មនុស្សមានដើមកំណើតស៊ីរីចំនួន២នាក់ដែលមិនទាន់បានប្រកាសឈ្មោះត្រូវ
ចាប់ឃាត់ខ្លួននៅទីក្រុង ហ្សឺណែវរបស់ស្វីសនាថ្ងៃទី១១ ធ្នូ ដោយត្រូវសង្ស័យ
ផលិត លាក់បាំងនិងដឹកជញ្ជូនគ្រឿងផ្ទុះនិងឧស្ម័នពុល ហើយរំលោភទៅលើបទ
ហាមឃាត់របស់ប្រទេសនេះចំពោះក្រុមនានាដូចជា al-Qaeda រដ្ឋអ៊ីស្លាមស្វ័យ
ប្រកាស (IS) និងអង្គការស្រដៀងនានា។នាបច្ចុប្បន្ន មិនទាន់ដឹងច្បាស់ថា មនុស្ស
ទាំងពីរនាក់នេះមានការពាក់ព័ន្ធជាមួយមុខសញ្ញាចំនួន៤នាក់ដែលត្រូវសង្ស័យ
មានទំនាក់ទំនងជាមួយ IS ដែលរដ្ឋអំណាចស្វីសកំពុងប្រមាញ់ចាប់ខ្លួនដែរឬអត់ទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ