ស្វីសវាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធានអាស៊ានរបស់​វៀតណាម​ក្នុងការឆ្លើយ​តបនឹងជំងឹកូវីដ ១៩

(VOVWORLD) - ស្វីសបានវាយតម្លៃខ្ពស់ចំពោះវៀតណាមដែលជាប្រធានអាស៊ាន ២០២០ ព្រោះថាវៀតណាមបានបំពេញល្អនូវតួនាទីជាអ្នកសម្របសម្រួល រក្សាសកម្មភាពសហប្រតិបត្តិការផ្ទៃក្នុងក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅរបស់អាស៊ាន ហើយរៀបចំកិច្ចប្រជុំសំខាន់ៗប្រកបដោយជោគជ័យ។
ស្វីសវាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធានអាស៊ានរបស់​វៀតណាម​ក្នុងការឆ្លើយ​តបនឹងជំងឹកូវីដ ១៩ - ảnh 1 កិច្ចប្រជុំនៃគណៈកម្មាធិការសហប្រតិបត្ដិការរួម រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ស្វីស (AS-JSCC) លើកទី ៥ 

នាថ្ងៃទី ១៦ ខែតុលា នៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការសហប្រតិបត្ដិការរួម រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ស្វីស (AS-JSCC) លើកទី ៥ ដែលបានប្រព្រឹត្តិទៅតាមអនឡាញនោះ ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន - ស្វ៊ីសលើគ្រប់វិស័យរវាងអាស៊ាន - ស្វីស។ នៅក្នុងកិច្ចប្រជុំនេះ ស្វីសបានវាយតម្លៃខ្ពស់ចំពោះវៀតណាមដែលជាប្រធានអាស៊ាន ២០២០ ព្រោះថាវៀតណាមបានបំពេញល្អនូវតួនាទីជាអ្នកសម្របសម្រួល រក្សាសកម្មភាពសហប្រតិបត្តិការផ្ទៃក្នុងក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅរបស់អាស៊ាន ហើយរៀបចំកិច្ចប្រជុំសំខាន់ៗប្រកបដោយជោគជ័យ។ ទន្ទឹមនឹងនេះ ស្វីសក៏បានសង្កត់ធ្ងន់ទៅលើកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការ គំនិតផ្ដួចផ្ដើម និងដំណោះស្រាយឆ្លើយតបនឹងជំងឺរាតត្បាតដោយទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពរបស់បណ្ដាប្រទេសជាសមាជិកអាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ