សហការគ្នាដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងវៀតណាមនិងក្រិក

(VOVWORLD) -ថ្លែងមតិក្នុងជំនួបជាមួយ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃ សាធារណរដ្ឋក្រិកប្រចាំនៅវៀតណាម លោក Joannis E.Raptakis ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានពិភាក្សាគ្នាអំពីដំណោះស្រាយមួយចំនួនសំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យនានានាពេលខាងមុខ។
សហការគ្នាដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងវៀតណាមនិងក្រិក - ảnh 1 សហការគ្នាដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងវៀតណាមនិងក្រិក

លោក Pham Binh Minh ក៏បានសង្កត់ធ្ងន់លើការបង្កើនផ្លាស់ប្តូរគណៈប្រតិភូ ជាន់ខ្ពស់ទៅវិញទៅមក ដោយរក្សាយន្តការពិគ្រោះយោបល់ទ្វេរភាគីជាទៀង ទាត់ ព្រមទាំង សហការគ្នាលើកឡើងវិធានការមានប្រសិទ្ធភាព ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និង លើកកម្ពស់ការជួប្រាស្រ័យទាក់ទងរវាងប្រជាជននិងវប្បធម៌នៃប្រទេសទាំងពីរផងដែរ។

 រីឯខ្លូមវិញ លោក Joannis E.Raptakis បានអះអាងថាក្រិចតែងតែ យកចិត្តទុក ដាក់យ៉ាងខ្លាំងក្នុងការបង្កើនទំនាក់ទំនងជាមួយវៀតណាម និង សង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តជម្រុញទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅថែមទៀត។ លោក Joannis E.Raptakis ក៏បានបញ្ជាក់ទៀតដែរថា ក្រិកនឹងជំរុញយ៉ាងសកម្មនូវ ការអនុវត្តកិច្ចព្រមព្រៀងដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង វៀតណាមនិងសហភាពអឺរ៉ុប(PCA) ព្រមទាំង ពន្លឿនការផ្តល់សច្ចាប័នជាផ្លូវការ លើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ដើម្បីបើកឱកាសសំរាប់ការរំពឹងទុកជាថ្មីលើវិស័យពាណិជ្ជកម្ម និង វិនិយោគ រវាងប្រទេសទាំងពីរនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ