ស៊ីហ្គេម ៣០ ថ្ងៃទី៧ខែធ្នូ ៖ វៀតណាមរងចាំទទួលមេដាយមាសជាច្រើនបន្ថែមទៀត

(VOVWORLD) - នាថ្ងៃទី ៧ ធ្នូដែលជាថ្ងៃទី ៧នៃការប្រកួតផ្លូវការនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ -  SeaGames 30 ក្រុមកីឡាករវៀតណាម បានប្រកួតក្នុងវិញ្ញាសារជាច្រើនដោយមានក្តីសង្ឃឹមឈ្នះបានមេដាយមាសថែមទៀតដូចជាការប្រកួតហែលទឹកអត្តពលកម្ម ការបាញ់កំាំភ្លើង karate Teakwondo ជាដើម។ 
ស៊ីហ្គេម ៣០ ថ្ងៃទី៧ខែធ្នូ ៖ វៀតណាមរងចាំទទួលមេដាយមាសជាច្រើនបន្ថែមទៀត - ảnh 1 តារាងរៀបចំណាត់ថ្នាក់មេដាយនៅស៊ីហ្គេមគិតត្រឹមក្នុងថ្ងៃទី៧ខែធ្នូ (រូបថត៖ VTV)

ជាក់ស្តែង លោកស្រីTruong Thi Phuong គឺជាកីឡាការិនីឈ្នះមេដាយមាសដំបូងសម្រាប់ក្រុមកីឡាករវៀតណាមនាថ្ងៃទី ៧ ខែធ្នូ នៅពេលដែលនាងបានឈ្នះរង្វាន់ជើងឯកក្នុងវិញ្ញាសាCanoeing សម្រាប់នារី ២០០ ម៉ែត្រប្រភេទ C1។ កីឡាការិនីចែវទូក  Rowing គឺ Dinh Thi Hao – Ta Thanh Huyen  បានឈ្នះមេដាយប្រាក់ ក្នុងការប្រណាំងទូកគូនារី។ រីឯកីឡាករបាញ់កំាំភ្លើង Hoang Xuan Vinh បានឈ្នះមេដាយប្រាក់ ក្នុងវិញ្ញាសារបាញ់កាំភ្លើងខ្លីចម្ងាយ ១០ ម៉ែត្រសម្រាប់បុរសផងដែរ។

រីឯកីឡាករិនី Anh Vien បានឈ្នះមេដាយមាសចំនួន ២ គ្រឿង ក្នុងវិញ្ញាសារទាំងពីរដែលលោកស្រីបានចូលរួមនាថ្ងៃទី ៦ ខែធ្នូផងដែរ។ រីឯថ្ងៃទី ៧ខែធ្នូ កីឡាករិនីAnh Vien ក៏ចូលរួមវិញ្ញាសារហែលទឹក ចំនួន ២ ដែលមានចម្ងាយ ៤០០ ម៉ែត្រដោយសេរីនិង និងចម្ងាយ ១០០ ម៉ែត្រដោយហែលផ្ងារ។ជាពិសេសនៅម៉ោង ១៩ យប់ថ្ងៃទី៧ ខែធ្នូ នឹងប្រព្រឹត្តទៅការប្រកួតបាល់ទាត់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងក្រុមកីឡាបាល់ទាត់ U22 វៀតណាមនិង U22 កម្ពុជានៅកីឡដ្ឋាន Rizal Memorial ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ