ស៊ីហ្គេម ៣១៖ វៀតណាមបានបន្ថែមមេដាយមាសចំនួន ២ គ្រឿងក្នុងវិញ្ញាសា Kurash

(VOVWORLD) - វៀតណាមមានដំណឹងល្អពេលឈ្នះមេដាយមាស២ទៀតលើវិញ្ញាសាបុរស ក្រោម ៦៦គីឡូក្រាម និងក្រោម ៦០ គីឡូក្រាម។ 

ថ្ងៃទី ១១ ខែឧសភា គឺជាថ្ងៃទី ២ នៃការប្រកួតវិញ្ញាសារ Kurash ដែលជាក្បាច់គុនដ៏ពេញនិយមនៅក្នុងបណ្តាប្រទេសអាស៊ីកណ្តាល។ វៀតណាមមានដំណឹងល្អពេលឈ្នះមេដាយមាស២ទៀតលើវិញ្ញាសាបុរស ក្រោម ៦៦គីឡូក្រាម និងក្រោម ៦០ គីឡូក្រាម។ ដូច្នេះដោយឈ្នះមេដាយមាស ៤ គ្រឿងនៅថ្ងៃទី១០ ឧសភា និងមេដាយមាស ២ គ្រឿងនៅថ្ងៃទី១១ ឧសភា វិញ្ញាសាមានមេដាយមាសសរុប ៦គ្រឿង។

មកទល់នឹងពេលនេះ គណៈប្រតិភូកីឡាវៀតណាមដណ្តើមបានមេដាយមាសចំនួន១០ គ្រឿង។ ក្នុងនោះ Kurash ដណ្ដើមបានមេដាយមាស ៦ គ្រឿង, មេដាយមាសទូកក្តោង ២ គ្រឿង, មេដាយមាស Pencak Silat  ១ គ្រឿង និងមេដាយមាសបាលទះ ១គ្រឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ