ស៊ីហ្គេម ៣២ ក្រុមកីឡាវៀតណាមបន្តឈរលំដាប់ថ្នាក់លេខ ១ ក្នុងតារាងមេដាយ

(VOVWORLD) - ថ្ងៃទី ១៥ ឧសភា គឺជាថ្ងៃប្រកួតគួរឲ្យចាប់អារម្មណ៍របស់ក្រុមកីឡាវៀតណាម ដោយទទួលបានមេដាយមាសជាបន្តបន្ទាប់លើវិញ្ញាសាកីឡាដូចជាយូដូ ចំបាប់ អុកចិន និងបាល់ទាត់នារី។
ស៊ីហ្គេម ៣២ ក្រុមកីឡាវៀតណាមបន្តឈរលំដាប់ថ្នាក់លេខ ១ ក្នុងតារាងមេដាយ - ảnh 1ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីវៀតណាម

ក្នុងថ្ងៃប្រកួតកីឡាទី ១០ ជាផ្លូវការ (ថ្ងៃទី ១៥ ឧសភា) នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម ៣២) ក្រុមកីឡាវៀតណាមដណ្ដើមបានមេដាយមាសចំនួន ១៧ គ្រឿងបន្ថែម បន្តឈរលំដាប់ថ្នាក់លេខ ១ ក្នុងតារាងមេដាយ ជាមួយមេដាយសរុបចំនួន ៣២២ គ្រឿង ក្នុងនោះ មានមេដាយមាសចំនួន ១២៤ គ្រឿង ពោលគឺវៀតណាមមានមេដាយមាសច្រើនជាង ៣០ គ្រឿង បើធៀងនឹងក្រុមកីឡាថៃ ដែលឈរលំដាប់ថ្នាក់ទី ២។

ថ្ងៃទី ១៥ ឧសភា គឺជាថ្ងៃប្រកួតគួរឲ្យចាប់អារម្មណ៍របស់ក្រុមកីឡាវៀតណាម ដោយទទួលបានមេដាយមាសជាបន្តបន្ទាប់លើវិញ្ញាសាកីឡាដូចជាយូដូ ចំបាប់ អុកចិន និងបាល់ទាត់នារី។

ចំណុចលេចធ្លោក្នុងថ្ងៃប្រកួតទី ១៥ ឧសភា គឺក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីវៀតណាមបានយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីមីយ៉ាន់ម៉ាក្នុងលទ្ធផល ២-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ជាមួយនឹងជ័យជម្នះនេះ ក្រុមជម្រើសជាតិផ្នែកនារីវៀតណាមបានការពារជើងឯកស៊ីហ្គេមប្រកបដោយដោយជោគជ័យ ព្រមទាំងបានបំបែកឯតទគ្គកម្មជាក្រុមជើងឯកស៊ីហ្គេមច្រើនបំផុត (៨ ដង) ក្នុងនោះមាន ៤ ដងជាប់ៗគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ