ស៊ីហ្គេម ៣៣ នឹងប្រព្រឹត្តទៅក្នុងរដូវរងា

(VOVWORLD) - ប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣៣ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅទីតាំងចំនួន ៣ គឺ បាងកក ឈុនបុរី និងសុងក្លា។
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣៣ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅ នៅចុងឆ្នាំនៅប្រទេសថៃ ជំនួសឲ្យនៅពាក់កណ្តាលឆ្នាំ ដូចព្រឹត្តិការណ៍ចុងក្រោយ ចំនួន ២ នៅប្រទេសវៀតណាម និងកម្ពុជា។ ប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣៣ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅទីតាំងចំនួន ៣ គឺ បាងកក ឈុនបុរី និងសុងក្លា។
ទីភ្នាក់ងារកីឡាថៃ (SAT) បានអញ្ជើញអ្នកសារព័ត៌មានដែលកំពុងបំពេញ ការងារនៅកម្ពុជា មកចូលរួមសន្និសីទសារព័ត៌មាននៅមុនពិធីបិទ ដើម្បីចាប់ផ្តើម ណែនាំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមបន្ទាប់។ ក្នុងពិធីបិទនោះ ព្រឹត្តិការណ៍សំខាន់មួយ គឺពិធីប្រគល់ទង់កីឡាស៊ីហ្គេមពីប្រទេសម្ចាស់ផ្ទះទៅឲ្យប្រទេសម្ចាស់ផ្ទះបន្ទាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ