សហគមន៍ជនវៀតណាមនៅកម្ពុជានិងអាល់ហ្សេរីរៀបចំពិធីទទួលនិទាឃៈរដូវឆ្នាំរកានព្វស័ក២០១៧

សហគមន៍ជនវៀតណាមនៅកម្ពុជានិងអាល់ហ្សេរីរៀបចំពិធីទទួលនិទាឃៈរដូវឆ្នាំរកានព្វស័ក២០១៧ - ảnh 1
ប្រគល់ប័ណ្ណសរសើរសម្រាប់អាណិកជនដែលរួមចំណែគសកម្មសម្រាប់សហគមន៍

(VOVworld)-នាយប់ថ្ងៃទី១៩ខែមករាស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានរៀប
ចំពិធីជប់លៀងទទួលបុណ្យតេតសហគមន៍២០១៧។ អញ្ជើញថ្លែងមតិ ក្នុងពិធី
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Thach Du បានឲ្យដឹង​ថា​ ទំនាក់
ទំនងវៀតណាម-កម្ពុជាបន្តបានពង្រឹងនិងពង្រីកលើគ្រប់វិស័យ។ ហើយលោកឯក
អគ្គរដ្ឋទូតក៏បានគូសបញ្ជាក់នូវទស្សនៈមុនក៏ដូចជាក្រោយរបស់ បក្សនិងរដ្ឋវៀត
ណាមគឺជានិច្ចកាលចាត់ទុកសហគមន៍ជនវៀតណាមនៅ ឯបរទេសនិយាយរួមនិងសហគមន៍ជនវៀតណាមនៅកម្ពុជានិយាយដោយ ឡែកជាផ្នែកមួយមិនអាច
កាត់ផ្តាច់ចេញពីសហគមន៍បណ្តាជនជាតិវៀតណាមបានឡើយ។

       ហើយនាយប់ថ្ងៃដដែល ស្ថានទូតវៀតណាមប្រចាំនៅ អាល់ហ្សេរីក៏បាន​រៀបចំ
ពិធីបុណ្យតេតសហគមន៍និទាឃរដូវឆ្នាំរកានព្វស័ក២០១៧ផងដែរ។ ថ្លែង មតិនៅទី
នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អាល់ហ្សេរី លោក Pham Quoc Tru បានទទួល
ស្គាល់រាល់ការខ្នះខ្នែងរបស់សហគមន៍ជនវៀតណាមនៅ អាល់ហ្សេរីនាប៉ុន្មានឆ្នាំ
កន្លងទៅ និងមានបំណងថា អាណិកជនវៀតណាមជា និច្ចកាលរក្សាមនោសញ្ចេត
នាឆ្ពោះទៅមាតុប្រទេសជាពិសេសពូនជ្រុំឲ្យចំណង សាមគ្គីភាពរវាងវៀតណាមជាមួយ
 អាល់ហ្សេរី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ