សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងទទួលនិទាឃៈរដូវ២០១៤
![សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងទទួលនិទាឃៈរដូវ២០១៤ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_01_20/0119_monan.jpg) |
បងប្អូនជនរួមជាតិទទួលទានម្ហូបអាហារប្រពៃណីរបស់វៀតណាមក្នុងឱកាសបុណ្យ Tet សហគមន៍ (រូបថតៈ Phạm Duy-Việt Cường/Vietnam+) ) |
(VOVworld)-នាថ្ងៃទី១៩មករា ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូងបានរៀប
ចំពិធីបុណ្យTet សហគមន៍ជូនពរនិទាឃៈរដូវឆ្នាំមមីឯកស័ក២០១៤។ឯកអគ្គរដ្ឋទូត
វៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Pham Huu Chi បានអះអាងថា គោល
នយោបាយមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀតណាមគឺជានិច្ចកាលចាត់ទុក
បងប្អូនជាជនវៀតណាមរស់នៅបរទេសជាផ្នែក១មិនអាចផ្តាច់ចេញពីសហគមន៍
បណ្តាជនជាតិវៀតណាមឡើយ។
ក្នុងឱកាសនេះដែរ ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូងបានជូន អំណោយចូលឆ្នាំថ្មីដល់សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង សមាគមន៍ និស្សិតវៀតណាមនៅកូរ៉េខាងត្បូង ព្រមទាំងតំណាងត្រកូល Ly ជាត្រកូល ជនវៀតណាមល្បីឈ្មោះនៅកូរ៉េខាងត្បូងផងដែរ៕