សហគមន៍ជនវៀតណាមនៅថៃឆ្ពោះទៅកោះសមុទ្ររបស់ស្រុកកំណើត


សហគមន៍ជនវៀតណាមនៅថៃឆ្ពោះទៅកោះសមុទ្ររបស់ស្រុកកំណើត - ảnh 1
សហគមន៍ជនវៀតណាមនៅថៃឆ្ពោះទៅកោះសមុទ្ររបស់ស្រុកកំណើត​ (Image: VOV)

(VOVworld) – នាព្រឹកថ្ងៃទី ៧ មិថុនា ស្ថានទូតវៀតណាមប្រចាំនៅថៃបានរៀបចំជំនួប មុខដោយប្រធានបទ “ជនវៀតណាមដែលកំពុងរស់នៅធ្វើការនិងរៀនសូត្រនៅថៃឆ្ពោះ ទៅកោះសមុទ្ររបស់ស្រុកកំណើត”។ តំណាងចំនួន ១ រយ នាក់រួមជាមួយកម្មាភិបាល បុគ្គលិកស្ថានទូតវៀតណាមបានចូលរួមជំនួបមុខនេះ។ ឯកអគ្គរដ្ឋទូយវៀតណាមប្រចាំ
នៅថៃ លោក Nguyen Tat Thanh បានជូនដំណឹងដល់ជនវៀតណាមនៅទីនេះអំពីស្ថាន
ភាពទាក់ទិនដល់ការដែល ចិនដាកស្ថានីយ៍ខួង Haiyang Shiyou 981 ខុសច្បាប់នៅ
តំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមនិង បណ្ដា
វិធានការតស៊ូសន្តិភាពប្តេជ្ញារបស់រដ្ឋាភិបាលនិងកំលាំងមានសមត្ថកិច្ចក្នុង ប្រទេស
ចំពោះអំពើបស់ចិន។ ប្រធានសមាគមជនវៀតណាមនៅថៃ លោក Cao Van San បានថ្កោលទោសយ៉ាងខ្លាំងក្លាអំពើខុសឆ្គងរបស់ចិន ព្រមទាំង អះអាងនូវ​ប្រពៃណី
សាមគ្គីភាពតភ្ជាប់ជាមួយស្រុកកំណើតរបស់សហគមន៍ជនវៀតណាមនៅថៃ។ ក្នុង
ជំនួបមុខនោះ   បណ្ដាតំណាងបានប្រមូលចំនួនទឹកប្រាក់ ៣៥០ ពាន់ បាត (ជិតនឹង
២៤៥ លានដុង) ដើម្បីគាំទ្រកងទ័ពនិងប្រជាជនប្រជុំកោះ Hoang Sa​ និង Truong Sa
របស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ