សហគមន៍ជនវៀតណាមនៅបរទេសរួមដៃជួយជ្រោមជ្រែងកម្មវិធី “Truong Sa បៃតង”

(VOVWORLD) - ជម្រាបអំពីស្ថានភាពសហគមន៍ជនវៀតណាមនៅបរទេស លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang បានឲ្យដឹងថា សហគមន៍កាន់តែរីកចម្រើននិងមានការរួមវិភាគទាន ជាច្រើនសម្រាប់ប្រទេសជាតិ ក្នុងនោះមានសកម្មភាពប្រកបដោយអត្ថន័យទាក់ទងនឹង ប្រជុំកោះ Truong Sa និង ផ្ទះរន្ទារ DK១។

សហគមន៍ជនវៀតណាមនៅបរទេសរួមដៃជួយជ្រោមជ្រែងកម្មវិធី “Truong Sa បៃតង” - ảnh 1តាងនាមសហគមន៍ជន វៀតណាមនៅបរទេស លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang ប្រគល់ទឹកប្រាក់ ចំនួន ១,៥៥ ពាន់លានដុង (៦៣ ពាន់ដុល្លារអាមេរិក) ដែលសហគមន៍អាណិកជន វៀតណាមបានរ៉ៃអង្គាសជួយឧបត្ថម្ភកម្មវិធី “Truong Sa បៃតង”។
កាលពីថ្ងៃទី ៣០ មករា នៅទីក្រុង Hai Phong ក្រុមការងារនៃក្រសួងការបរទេស វៀតណាម ដឹកនាំដោយលោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang ប្រធានគណៈកម្មាធិ ការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេស បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ ថ្នាក់ដឹកនាំ កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានកងទ័ពជើងទឹក ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណី ២០២៤។
ជម្រាបអំពីស្ថានភាពសហគមន៍ជនវៀតណាមនៅបរទេស លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang បានឲ្យដឹងថា សហគមន៍កាន់តែរីកចម្រើននិងមានការរួមវិភាគទាន ជាច្រើនសម្រាប់ប្រទេសជាតិ ក្នុងនោះមានសកម្មភាពប្រកបដោយអត្ថន័យទាក់ទងនឹង ប្រជុំកោះ Truong Sa និង ផ្ទះរន្ទារ DK១។ ក្នុងឱកាសនេះ តាងនាមសហគមន៍ជន វៀតណាមនៅបរទេស លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang បានប្រគល់ទឹកប្រាក់ ចំនួន ១,៥៥ ពាន់លានដុង (៦៣ ពាន់ដុល្លារអាមេរិក) ដែលសហគមន៍អាណិកជន វៀតណាមបានរ៉ៃអង្គាសជួយឧបត្ថម្ភកម្មវិធី “Truong Sa បៃតង” ដែលបំផុសដោយកង ទ័ពជើងទឹកកាលពីឆ្នាំមុន។ ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២៣ សហគមន៍ជនវៀតណាម នៅបរទេសបានរ៉ៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភការទិញកប៉ាល់អធិបតេយ្យភាព ការ សាងសង់សំណង់មួយចំនួននៅលើកោះ និងការទិញអំណោយនិងសម្ភារៈចាំបាច់ ដើម្បីផ្ញើជូនកោះមួយចំនួន និងផ្ទះរន្ទារ DK១។ ទឹកប្រាក់ឧបត្ថម្ភសរុបមានចំនួនជាង ២៨ពាន់លានដុង (១,១លានដុល្លារអាមេរិក)។ ក្រៅពីការរួមវិភាគទានជាសម្ភារៈ សហគមន៍ជនវៀតណាមនៅបរទេសក៏បានរួមចំណែកខាងស្មារតីប្រកបដោយប្រសិទ្ធ ភាព និងជាក់ស្ដែងក្នុងការងារឃោសនា និងការពារអធិបតេយ្យភាពកោះសមុទ្រ នៃ មាតុភូមិអស់រយៈពេលជាច្រើនឆ្នាំកន្លងមកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ