សហគមន៍ជនវៀតណាមនៅស៊ុយអែតបន្តប្រឆាំងជំទាស់សកម្មភាពរបស់ចិននៅសមុទ្រខាងកើត

(VOVworld) - នាថ្ងៃទី១ មិថុនា សមាគមជនជាតិវៀតណាមនៅទីក្រុង Stockholm
និងបណ្ដាតំបន់ជាយក្រុង បាន​រៀបចំការដង្ហែក្បួននៅមជ្ឈមណ្ឌលរដ្ឋធានី
Stockholm នៃប្រទេសស៊ុយអែត ដើម្បីប្រឆាំងជំទាស់ចិន ដែលបានដាក់ស្ថានីយ
ខួង Haiyan Shiyou 981 ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់
វៀតណាម។ចូលរួមការដង្ហែក្បួននេះមានមនុស្សប្រហែល៣០០នាក់ និសិត្ស
វៀតណាមដែលកំពុងរស់នៅនិងសិក្សារៀនសូត្រនៅទីក្រុង Stockholm និង
បណ្ដាខេត្តជិតខាងនានា រួមជាមួយមិត្តភកិ្តជាច្រើនជាជនហ្វីលីពីន​ដែលគំនាំ
ទង់ជាតិវៀតណាមនិងបដាប្រឆាំងជំទាស់ចិន។

សហគមន៍ជនវៀតណាមនៅស៊ុយអែតបន្តប្រឆាំងជំទាស់សកម្មភាពរបស់ចិននៅសមុទ្រខាងកើត - ảnh 1
សហគមន៍ជនវៀតណាមនៅស៊ុយអែតបន្តប្រឆាំងជំទាស់សកម្មភាពរបស់ចិននៅសមុទ្រខាងកើត
(រូបថត៖TTXVN)


ក្នុងអំឡុងពេលដំណើរការដង្ហែក្បួន គណចាត់តាំងបានផ្សាយបទសន្ទរកថា
ជាភាសាចំនួន៣ រួមមានវៀតណាម អង់គ្លេស និងស៊ុយអែតដោយបរិហារ
បណ្ដាទង្វើរខុសឆ្គង រំលោភច្បាប់អន្តរជាតិរបស់ចិន ពេលដែលប្រទេសនេះ
បានដាក់ស្ថានីយខួង Haiyan​​ Shiyou 981 ដោយខុសច្បាប់ក្នុងតំបន់ខ្ពង់រាប
បាតសមុទ្រនិងតំបន់សេដ្ឋកិច្ចជាផ្ដាច់មុខរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ