សហគមន៍ជនវៀតណាមនៅស្រីលង្ការឆ្ពោះទៅកោះសមុទ្រនៅស្រុកកំណើត

សហគមន៍ជនវៀតណាមនៅស្រីលង្ការឆ្ពោះទៅកោះសមុទ្រនៅស្រុកកំណើត - ảnh 1
សហគមន៍ជនវៀតណាមនៅស្រីលង្ការឆ្ពោះទៅកោះសមុទ្រនៅ ស្រុកកំណើត (រូបថត៖TTXVN)


(VOVworld) - នាយប់ថ្ងៃទី១ មិថុនា សហគមន៍ជនវៀតណាមនៅស្រីលង្ការបាន
រៀបចំពិធីជួបមុខ និងរៃអង្គាសប្រាក់ដើម្បីជួយឧបត្ថម្ភបណ្ដាយុទ្ធជន ដែល
កំពុងបំពេញ ភារកិច្ចនៅកន្លែងដែលចិនដាក់ស្ថានីយ៍ខួង Haiyan Shiyou 981
ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងខ្ពង់រាបបាតសមុទ្ររបស់
វៀតណាម។នៅជំនួបនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំស្រីលង្ការ លោក
Ton Sinh Thanh បានជូនដំណឹងដល់ជនវៀណាមអំពីសភាពការណ៍នៅសមុទ្រ
ខាងកើតនាបច្ចុប្បន្ន​ ហើយសង្កត់ធ្ងន់នូវគោលជំហររបស់បក្សនិងរដ្ឋាភិបាល​គឺតវ៉ាការពារអធិបតេយ្យភាពជាតិដោយសន្តិវិធីជាដាច់ខាត។ឆ្លើយជួយ
ជ្រោមជ្រែងសេចក្ដី អំពាវនាវរបស់ឯកអគ្គរដ្ឋទូត Ton Sinh Thanh សហគមន៍
ជនវៀតណាមនៅប្រទេសនេះ ​ រួមជាមួយកម្មាភិបាលនិងបុគ្គលិកទាំងអស់នៃ
ស្ថានទូតបានរួមវិភាគទានជាប្រាក់បាន៦៥ពាន់​ rupee​​ រាប់កម្មវិធីរួមកម្លាំងពលំ
ការពារសមុទ្រខាងកើត ដើម្បីលើកទឹកចិត្តបណ្ដាយុទ្ធជន ដែលកំពុងបំពេញ
ភារកិច្ចនៅតំបន់ដែលចិនដាក់ស្ថានីយ៍ខួង Haiyan Shiyou 981 ដោយខុសច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ