សហគមន៍ជន​វៀតណាមនៅឡាវ ឆ្ពោះ​ទៅមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម

(VOVWORLD) - សហគមន៍ជនវៀតណាមនៅបរទេស និងជាពិសេសនៅប្រទេសឡាវ ជានិច្ចកាលឆ្ពោះទៅមាតុប្រទេស ដោយតាមដាននិងមានក្តីសង្ឃឹមខ្ពស់ចំពោះការអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃរបស់ប្រទេសជាតិ។

សម្រាប់សហគមន៍ជនវៀតណាមនៅឡាវ មហាសន្និបាតលើកទី១៤របស់បក្ស គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ ដែលពួកគេផ្តាំផ្ញើរក្តីរំពឹងទុកជាច្រើនសម្រាប់ដំណាក់កាលជំរុញបុព្វហេតុផ្លាស់ប្តូរថ្មី  នាំប្រទេសជាតិបន្តអភិវឌ្ឍន៍បន្ថែមទៀត។

សហគមន៍ជន​វៀតណាមនៅឡាវ ឆ្ពោះ​ទៅមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម - ảnh 1គ្រូបង្រៀន Truong Van Phuong តែងតែតាមដានព័ត៌មានអំពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្ស។ រូបថត៖ Tran Tuan/VOV-វៀងចន្ទន៍

គ្រូបង្រៀនវ័យក្មេង Truong Van Phuong ដែលបានធ្វើការនៅឡាវអស់រយៈពេលជិត ១៥ ឆ្នាំ អ្នកស្រី Nguyen Thi Thu Huyen នៅទីក្រុងវៀងចន្ទន៍ និងលោក Pham Van Hung ប្រធានសមាគមជនវៀតណាមនៅឡាវ បានចែករំលែកថា៖

“ខ្ញុំជឿជាក់ថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នឹងដាក់ចេញនូវយុទ្ធសាស្ត្រត្រឹមត្រូវ ដែលមានប្រយោជន៍ដល់ប្រទេសជាតិ និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន។ តាមនោះ លើកកម្ពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ”។

“យើងសង្ឃឹមថា បក្សនិងរដ្ឋនឹងបន្តយកចិត្តទុកដាក់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមនៅបរទេសរក្សាឋានៈ និងជំហរស្របច្បាប់នៅប្រទេសសាមី ដើម្បីអាចចូលរួមចំណែកបន្ថែមទៀតដល់មាតុភូមិ”។

សហគមន៍ជន​វៀតណាមនៅឡាវ ឆ្ពោះ​ទៅមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម - ảnh 2លោក Pham Van Hung ប្រធានសមាគមជនវៀតណាមនៅឡាវ ។  រូបថត៖ Tran Tuan/VOV-វៀងចន្ទន៍

“ក្នុងនាមតំណាងសហគមន៍ជនវៀតណាមនៅឡាវ យើងមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលេង ហើយសង្ឃឹមថា មហាសន្និបាតលើកទី១៤ របស់បក្សនាពេលខាងមុខនឹងទទួលបានជោគជ័យយ៉ាងធំធេង ហើយឋានៈរបស់វៀតណាមនៅលើឆាកអន្តរជាតិនឹងត្រូវបានពង្រឹងបន្ថែមទៀត”

ប្រតិកម្មទៅវិញ

ផ្សេងៗ