សហគមន៍ជនវៀតណាមនៅអង់គ្លេសនិងអាមេរិកទទួលបុណ្យ Tet ប្រពៃណី

(VOVworld)-នាយប់ថ្ងៃទី១៩មករា នៅក្លឹបសង្គម E8 នៅខ័ណ្ឌ Hackney ជាកន្លែង
មានជនវៀតណាមរស់នៅជាច្រើននៅទីក្រុងឡុងរបស់អង់គ្លេស បាន ប្រព្រឹត្តទៅ
ពិធីជួបប្រាស្រ័យសិល្បៈសំដៅអប់អរសាទរនិទាឃៈរដូវថ្មី២០១៤ និងរៃអង្គាស
ប្រាក់ដើម្បីជួយឧបត្ថម្ភជនរួមជាតិនៅភាគកណ្តាវៀតណាម ដែល រងផលប៉ះពាល់
ដោយទឹកជំនន់។

សហគមន៍ជនវៀតណាមនៅអង់គ្លេសនិងអាមេរិកទទួលបុណ្យ Tet ប្រពៃណី - ảnh 1
សម្តែងសិល្បៈរបស់សមាគមយុវជន និស្សិតវៀតណាមនៅអាមេរិក
(រូបថតៈ vietnamplus.vn)

        ក្នុងថ្ងៃដ៏ដែល នៅ​ទីក្រុងNew York អាមេរិក យុវជន និស្សិតវៀតណាមជិត ៤០០នាក់ដែលកំពុងសិក្សានៅ New York បានរៀបចំរាត្រីសម្តែងសិល្បៈទទួលបុណ្យ
Tet មមីឆស័ក។ ក្នុងឱកាសនេះដែរ សមាគមយុវជន​និស្សិតវៀតណាម នៅ New York បានបង្ហាញមុខ ដោយហៅកាត់ថា VNNY ដើម្បីក្លាយទៅជាស្ពានផ្សាភ្ជាប់សិក្សានុស្សិត
និស្សិត និងយុវជនវៀតណាមដែលកំពុងសិក្សា និងធ្វើការនៅ New York និងរដ្ឋដ៏ទៃ
ទៀតផង។ ឯកអគ្គរដ្ឋទូត និងជាប្រធាន គណៈកម្មាធិការអចិន្តៃ្រយ៍របស់វៀតណាម
ប្រចាំនៅអង្គការសហប្រជាជាតិ លោក Le Hoai Trung បានអញ្ជើញចូលរួមពិធីនេះ សំដៅលើកទឹកចិត្តនិស្សិត យុវជនវៀតណាមនៅទីនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ