សហគមន៍ជនវៀតណាមនៅអូស្ត្រាលីរួមដៃដើម្បីប្រជុំកោះ Hoang Sa និង Truong Sa

សហគមន៍ជនវៀតណាមនៅអូស្ត្រាលីរួមដៃដើម្បីប្រជុំកោះ Hoang Sa និង Truong Sa  - ảnh 1
សហគមន៍ជនវៀតណាមនៅអូស្ត្រាលីរួមដៃដើម្បីប្រជុំកោះ Hoang Sa និង Truong Sa (Image: VNA)


(VOVworld) – បន្តជួយជ្រោមជ្រែងចលនាគាំទ្រនិស្សិតក្រីក្រជំនះពុះពារលើការ
លំបាកជាកូនចៅរបស់កម្មាភិបាលយុទ្ធជននិងអ្នកនេសាទដែលកំពុងការពារ
អធិបតេយ្យភាពបូរភាពដែនដីដ៏ពិសិដ្ឋរបស់ប្រទេសជាតិនោះសហគមន៍ជន
 វៀតណាមននៅអូស្ត្រាលីបានរៃអង្គាសមូលនិធិចំនួន ២៥ ពាន់ដុល្លាអូស្ត្រាលី
ស្មើនឹង ១៨ ពាន់ដុល្លាអាមេរិក ចាប់ពីថ្ងៃទី ២៣ កញ្ញា ដល់ទី ៥ តុលា នៅទីក្រុង 
Melbourne ទីក្រុង Canberra ទីក្រុង Sydney និងទីក្រុង Brisbane។ បណ្ដាចលនា
សុទ្ធតែទទួលបានការគាំទ្រសកម្មរបស់អណិកជនវៀតណាមនិស្សិតនិង
ស្ថាប័នតំណាងរបស់វៀតណាមប្រចាំនៅអូស្ត្រាលី។ អណិកជនវៀតណាមជា
 ច្រើននាក់បានផ្តើមឡើងគំនិតដើម្បីផ្សព្វផ្សាយបើកទូលាយសកម្មភាពរៃអង្គាស
ដោយទ្រង់ទ្រាយធំថែមទៀតសំដៅឲ្យមនុស្សម្នាក់ៗស្គាល់ដល់សកម្មភាព
ជាក់ស្តែង នេះ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ