សហគមន៍ជនវៀតណាមនៅឯបរទេសប្រឆាំងជំទាស់ចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ខុសច្បាប់

សហគមន៍ជនវៀតណាមនៅឯបរទេសប្រឆាំងជំទាស់ចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ខុសច្បាប់ - ảnh 1
សហគមន៍ជនវៀតណាមនៅគុយបាប្រឆាំងជំទាស់អំពើររបស់ចិននៅសមុទ្រខាងកើត (vietnamplus.vn)

        Vovworld-នាថ្ងៃទី២៧ឧសភា និស្សិតចំនួន៥០នាក់និងជនវៀតណាមនៅ​
ទីក្រុង Barcelona បានប្រមូលផ្ដុំនៅទីលាន Cataluna ដើម្បីបង្ហាញការអរិចិត្ត​ចំពោះអំពើររបស់ចិនដែលរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពសិទ្ធិ​អធិបតេយ្យភាពសិទ្ធិយុត្តាធិការរបស់វៀតណាម។ សមាគមនិស្សិតវៀតណាម​
រដ្ឋអូស្ត្រាលីខាងលិច (VISAWA) បានរៀបចំកម្មវិធីរៃអង្គាសប្រាក់ គាំទ្រប៉ូលីស​សមុទ្រវៀតណាមការពារអធិបតេយ្យភាពសមុទ្រខាងកើត សំដៅរួមចំណែកទៅ​ក្នុងបុព្វហេតុរួមនៃប្រជាជាតិ បង្ហាញការប្តេជ្ញាប្រកៀកស្មាជាមួយយុទ្ធជនប៉ូលីស​សមុទ្រវៀតណាមការពាររឹងមាំអធិបតេយ្យភាពនៃមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ