សហគមន៍ធុរកិច្ចវៀតណាមពង្រីកតួនាទីឈានមុខគេក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម

(VOVWORLD) - សហគ្រាសចំនួន ២០០ អង្គភាព ដែលទទួលបានពានរង្វាន់ផ្កាយមាសវៀតណាមលើកនេះ គឺជាពាណិជ្ជសញ្ញា ដែលកំពុងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស និងលើកកំពស់ឋានៈ និងរូបភាពវៀតណាមនៅលើឆាកអន្តរជាតិ។
សហគមន៍ធុរកិច្ចវៀតណាមពង្រីកតួនាទីឈានមុខគេក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម - ảnh 1ពិធីប្រគល់ពានរង្វាន់ផ្កាយមាសវៀតណាម (រូបថត៖ VNA)

សហគមន៍ធុរកិច្ច និងសហគ្រិនវៀតណាមចាំបាច់ត្រូវពង្រីក តួនាទីឈានមុខគេឲ្យបានល្អលើសមរភូមិអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម តភ្ចាប់កិច្ចសហប្រតិបត្តិការ រួមគ្នាជំនះពុះពារលើការលំបាក និងបោះជំហានទៅមុខប្រកបដោយនិរន្តរភាពនៅលើផ្លូវអភិវឌ្ឍន៍ នាំប្រទេសជាតិអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពជាង។ លោក Tran Tuan Anh ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមវៀតណាមបានថ្លែងដូច្នេះ នៅក្នុងពិធីប្រគល់ពានរង្វាន់ផ្កាយមាសវៀតណាមឆ្នាំ ២០២១ នាយប់ថ្ងៃទី ៣០ មិនា។ សហគ្រាសចំនួន ២០០ អង្គភាព ដែលទទួលបានពានរង្វាន់ផ្កាយមាសវៀតណាមលើកនេះ គឺជាពាណិជ្ជសញ្ញា ដែលកំពុងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស និងលើកកំពស់ឋានៈ និងរូបភាពវៀតណាមនៅលើឆាកអន្តរជាតិ។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោក Tran Tuan Anh ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមបានលើកសំណើរថា៖ “សហគមន៍ធុរកិច្ច និងសហគ្រិនវៀតណាម ក្នុងនោះមានសហគ្រិនវ័យក្មេង និងបណ្ដាសហគ្រាសផ្កាយមាសវៀតណាមនឹងពង្រីកតួនាទីឈាមុខគេរបស់ខ្លួនឲ្យបានល្អ នៅលើសមរភូមិអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម តភ្ចាប់កិច្ចសហប្រតិបត្តិការ រួមគ្នាជំនះពុះពារលើការលំបាក និងបោះជំហានទៅមុខប្រកបដោយនិរន្តរភាពនៅលើផ្លូវអភិវឌ្ឍន៍។ ទន្ទឹមនឹងនេះ វិនិយោគផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យា ដោះស្រាយការងារធ្វើ លើកកម្ពស់ប្រាក់ចំណូលជូនពលករ កសាងប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីពផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត និងរួមវិភាគទានទៅក្នុងថវិការដ្ឋ ព្រមទាំងរួមចំណែកនាំប្រទេសជាតិអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងចីរភាពជាងផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ