សហគមន៍សហគ្រាសខេត្ត Dakahlia របស់អេហ្ស៊ីបមានគោលបំណងសហប្រតិបត្តិការពាណិជ្ជកម្មជាមួយវៀតណាម
![សហគមន៍សហគ្រាសខេត្ត Dakahlia របស់អេហ្ស៊ីបមានគោលបំណងសហប្រតិបត្តិការពាណិជ្ជកម្មជាមួយវៀតណាម - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2017_03_10/doanh nghiep ai cap tim kiem thong tin ve thi truong viet nam.jpg) |
សហគមន៍សហគ្រាសខេត្ត Dakahlia របស់អេហ្ស៊ីបមានគោលបំណងសហប្រតិបត្តិការពាណិជ្ជកម្មជាមួយវៀតណាម |
(VOV)_នាព្រឹកថ្ងៃទី៩ មិនា នៅទីក្រុង Mansoura ខេត្ត Dakahlia របស់អេហ្ស៊ីប
បានប្រព្រឹត្តទៅសិក្ខាសាលា ជំរុញពាណិជ្ជកម្ម និងវិនិយោគ សំដៅឧទ្ទេសនាម អំពី
ឱកាសសហប្រតិបត្តិការ រវាងសហគ្រាសនៃប្រទេសទាំងពីរនិយាយរួម និងរវាងវៀត
ណាមជាមួយខេត្ត Dakahlia និយាយដោយឡែក។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត
វៀតណាម ប្រចាំនៅអេហ្ស៊ីប លោក Do Hoang Long បានឧទ្ទេសនាមអំពីស្ថានភាព
សេដ្ឋកិច្ចវៀតណាម ជាពិសេសគឺរយៈពេលក្រោយ៣០ឆ្នាំផ្លាស់ប្តូរថ្មី និងអះអាងថា៖វៀត
ណាមជានិច្ចកាលបង្កលកហ្ខណះងាយស្រួលសំរាប់សហគ្រាស និងវិនិយោគិនបរទេស
មកធ្វើអាជីវកម្មនៅវៀតណាម។ ឯកអគ្គរដ្ឋទូតក៏បានអោយដឹងថែមទៀត ស្ថានទូត
វៀតណាមត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភសហគ្រាសអេហ្ស៊ីបនិយាយរួម និង ខេត្ត
Dakahlia និយាយដោយឡែក ស្វែងរកដៃគូនៅវៀតណាម៕