សហគមន៍អង្គភាពអាជីវកម្មធុនតូចនិងមធ្យមមានបំណងថាច្បាប់ជួយឧបត្ថម្ភនិងចូលជាធរមាន

(VOVworld)-នាថ្ងៃទី២៩តុលា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមអង្គភាពអាជីវកម្ម​
ធុនតូចនិងមធ្យមវៀតណាមបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់សហគមន៍អង្គ
ភាពអាជីវកម្មស្តីពីសេចក្តីព្រាងច្បាប់ជួយឧបត្ថម្ភអង្គភាពអាជីវកម្មធុនតូចនិងមធ្យម។
 ថ្លែងមតិក្នុងសិក្ខាសាលា បណ្ឌិត Nguyen Van Than ប្រធានសម្ព័ន្ធសមាគមអង្គភាព
 អាជីវកម្មធុនតូចនិងមធ្យមវៀតណាមបានឲ្យដឹងថា នាបច្ចុប្បន្ន អង្គភាពអាជីវកម្មធុន
 តូចនិងមធ្យមដើរតួនាទីសំខាន់ណាស់ ជាពិសេស គឺបង្កើតការងារធ្វើនិងបង្កើន
ចំណូលសម្រាប់ពលករ ជួយប្រមូលផ្តុំរាល់ប្រភពកម្លាំងពលំសង្គមដើម្បីវិនិយោគ
អភិវឌ្ឍន៍និងរួមចំណែកចូលក្នុងការកាត់បន្ថយភាពក្រីក្រ។ នៅក្នុងសិក្ខាសាលានេះ
ដែរ តំណាងអង្គភាពអាជីវកម្មធុនតូចនិងមធ្យមបានវាយតម្លៃខ្ពស់ចំពោះគោលន
យោ​បាយជួយឧបត្ថម្ភរបស់រដ្ឋ។ តំណាងចូលរួមបានស្នើថា​រដ្ឋត្រូវមានការជួយឧបត្ថម្ភ
 ដែលជាគ្រឹះស្ថានល្អបំផុតសម្រាប់អង្គភាពអាជីវកម្ម ព្រមទាំងមានបំណងថា ការជួយ
 ឧបត្ថម្ភនេះនឹងបានអនុវត្តជាក់ស្តែងតាមរយៈច្បាប់ និងឆាបចូលជាធរមាន ដើម្បីបង្ក
លក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ