សហគមន៍អន្តរជាតិខំប្រឹងប្រែងជំរុញបទឈប់បាញ់នៅតំបន់​ Gaza


សហគមន៍អន្តរជាតិខំប្រឹងប្រែងជំរុញបទឈប់បាញ់នៅតំបន់​ Gaza - ảnh 1
បណ្ដាការខំប្រឹងប្រែងការទូតកំពុងត្រូវបានជំរុញយ៉ាងខ្លាំងនៅមជ្ឈឹមបូព៌ារសំដៅស្វែងរកបទឈប់
បាញ់មួយនៅតំបន់ (Image: VNA)

(VOVworld) -  បណ្ដាការខំប្រឹងប្រែងការទូតកំពុងត្រូវបានជំរុញយ៉ាងខ្លាំងនៅមជ្ឈឹម បូព៌ារសំដៅស្វែងរកបទឈប់បាញ់មួយនៅតំបន់  Gaza បន្ទាប់ពី អ៊ីស្រាអែលអនុវត្ត យុទ្ធនាការយោធារវាយប្រហារទៅលើតំបន់ដែលធ្វើឲ្យជនរងគ្រោះកើនឡើងពីមួយ
ថ្ងៃ ទៅមួយថ្ងៃ។ នាថ្ងៃទី ១៩ កក្កដា អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-Moon បានទៅកាន់មជ្ឈឹមបូរព៌ារសំដៅស្វែងរកវិធានការបញ្ឈប់សកម្មភាពអំពើហឹង្សានៅ
តំបន់ Gaza។ បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ក៏បានសម្តែងការព្រួយ
បារម្ភ ចំពោះស្ថានភាពអំពើហឹង្សារដែលកំពុងឡើងជណ្តើរនៅតំបន់នេះដែរ។ រដ្ឋមន្ត្រីការបរទេសអ៊ីតាលីនិងជាប្រធានប្តូរវែន EU លោកស្រី Federica Mogherini បានមានដំណើរទស្សនកិច្ចការងារនៅ Jordan និងអេហ្ស៊ីប ក្នុងរយៈពេលថ្ងៃទី ១៧
និងទី ១៨ កក្កដា ដើម្បីពិភាក្សាអំពីការផ្តើមគំនិតឈប់បាញ់ពោលខាងលើ។ នា
ថ្ងៃទី ១៨ កក្កដា ប្រធានាធិបតីអាមេរិក លោក​ Barack Obama បានដំណើរការចរចារ តាមទូរសព័ន្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu អំពី
បញ្ហានេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ