សហគមន៍អន្តរជាតិជួយឧបត្ថម្ភប្រទេសឥណ្ឌូណេស៊ីក្នុងការជំនះនូវផលវិបាក

(VOVWORLD) - ក្រសួងការបរទេសកូរ៉េខាងត្បូងបានប្រ កាសកាលពីថ្ងៃទី ៣០ ខែកញ្ញាថា ខ្លួននឹងផ្តល់ជំនួយមនុស្សធម៌ចំនួន១លានដុល្លារដល់ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសដែលទើបតែរងគ្រោះដោយគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណា មី។ 
សហគមន៍អន្តរជាតិជួយឧបត្ថម្ភប្រទេសឥណ្ឌូណេស៊ីក្នុងការជំនះនូវផលវិបាក - ảnh 1អគាររលំបន្ទាប់ពីការរញ្ជួយដីជាមួយរលកយក្សស៊ូណាមិនៅស៊ូឡាវ៉េស៊ី

ចំនួនប្រាក់នេះនឹងត្រូវបានប្រើដើម្បីជួយឧបត្ថម្ភដល់មនុស្ស ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនិងជួយឧបត្ថម្ភការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។

នៅក្នុងសារលិខិតជូនដល់សមភាគី លោក Joko Widodo  ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានចូលរូមរំលែកទុក្ខចំពោះប្រជាជនឥណ្ឌូណេស៊ីដែលរងគ្រោះនិងបានសម្តែងក្តីសង្ឃឹមថាការងារស្វែងរកនិងជួយសង្គ្រោះនឹងទទួលជោគ ជ័យ។

ប្រធានរដ្ឋចិន លោក Xi Jinping ក៏បានផ្ញើសារ ចូលរួមរំលែកទុក្ខដល់ថ្នាក់ដឹកនាំឥណ្ឌូណេស៊ីលោក Joko Widodo បន្ទាប់ពីមានគ្រោះនៃការរញ្ជួយដីនិងរលកយក្ស ស៊ូណាមិនៅក្នុងខេត្ត Sulawesi ភាគកណ្តាល នៃប្រទេសឥណ្ឌូនេស៊ី។ លោក Xi Jinping បានអះអាងថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភាគីឥណ្ឌូនេស៊ីតាមការចង់បាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ