សហគមន័​អន្តរជាតិប្តេជ្ញា​ ផ្តល់ជំនួយជិត ២,៥ពាន់លានដុល្លារអាមេរិកសម្រាប់​ប្រទេស​អាហ្វហ្គានីស្ថាន

(VOVWORLD) - នៅថ្ងៃទី ៣១ ខែមីនា អង្គការសហប្រជាជាតិបានឲ្យដឹងថា ម្ចាស់ជំនួយអន្តរជាតិចំនួន ៤១ បានសន្យា ផ្តល់ជំនួយមនុស្សធម៌ចំនួន ២,៤៤ពាន់លានដុល្លារដល់ប្រទេសអាហ្វហ្គានីស្ថាន ហើយជំនួយមនុស្សធម៌ទាំងនេះមិនទាន់សម្រេចបានគោលដៅដែលបានដាក់ចេញគឺ ៤,៤ពាន់លានដុល្លារក្នុងឆ្នាំនេះនៅឡើយ។ 
សហគមន័​អន្តរជាតិប្តេជ្ញា​ ផ្តល់ជំនួយជិត ២,៥ពាន់លានដុល្លារអាមេរិកសម្រាប់​ប្រទេស​អាហ្វហ្គានីស្ថាន - ảnh 1កុមារនៅជំរំជនភៀសខ្លួន Mazar-i-Sharif ខេត្ត Balkh ប្រទេសអាហ្វហ្គានីស្ថាន។ (រូបថត៖ THX/TTXVN)

ការប្តេជ្ញាទាំងនេះត្រូវបាននាំចេញនៅក្នុងសន្និសីទអនឡាញមួយដែលត្រូវបានចក្រភពអង់គ្លេស អាល្លឺម៉ង់និងកាតាសម្របសម្រួលរៀបចំឡើង សំដៅស្វែងរកប្រភពជំនួយសម្រាប់អាហ្វហ្គានីស្ថាន។

នាថ្ងៃដដែលនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យពិភពលោកចាត់វិធានការជាបន្ទាន់ ក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសអាហ្វហ្គានីស្ថាន។

កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បានព្រមានថា ប្រសិនបើ សហគមន៍អន្តរជាតិមិនធ្វើសកម្មភាពជាបន្ទាន់ ដើម្បីជួយឧបត្ថម្ភអាហ្វហ្គានីស្ថាននោះ គឺនៅពាក់កណ្តាលឆ្នាំ២០២២នេះ ប្រជាជនប្រហែល ៩៧% នៃប្រទេសអាស៊ីនិរតីនេះ នឹងត្រូវរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រជាក់ជាពុំខាន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ