សហគមន៍អន្តរជាតិព្រួយបារម្ភចំពោះស្ថានភាពអស្ថិរភាពនៅរដ្ឋធានីរបស់អ៊ុយក្រែន


សហគមន៍អន្តរជាតិព្រួយបារម្ភចំពោះស្ថានភាពអស្ថិរភាពនៅរដ្ឋធានីរបស់អ៊ុយក្រែន - ảnh 1
សហគមន៍អន្តរជាតិព្រួយបារម្ភចំពោះស្ថានភាពអស្ថិរភាពនៅរដ្ឋធានីរបស់អ៊ុយក្រែន (Image: VNA)

(VOVworld) – បណ្ដាអង្គការអន្តរជាតិជួរមុខលើពិភពលោកដូចជាអ.ស.ប.
 សហភាពអឺរ៉ុបអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE) សហភាព
អឺរ៉ុប (EU) និងអាមេរិកបានសម្តែងនូវការព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះស្ថាន
ភាព អស្ថិរភាពដែលបានកើតមានឡើងនាថ្ងៃទី ៣១ សីហា នៅរដ្ឋធានីកៀវ
របស់អ៊ុយ ក្រែនបន្ទាប់ពីរដ្ឋសភានៃប្រទេសនេះអនុម័តលើការធ្វើវិសោធនកម្ម
ស្តីពីការបែងចែកសិទ្ធិអំណាច។ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon
បានអំពាវនាវឲ្យភាគីទាំងឡាយចូលរួមដំណើរការចរចារនយោបាយនៅអ៊ុយ
ក្រែនត្រូវអត់ធ្មត់ដោះស្រាយការខ្វែងគំនិតដោយសន្តិវិធីតាមច្បាប់អ៊ុយក្រែន។
 សមាជិការគណៈកម្មាធិការអឺរ៉ុបទទួលបន្ទុកគោលនយោបាយកិច្ចការបរទេស
និង សន្តិសុខ លោកស្រី​ Federica Mogherini បានសង្កត់ធ្ងន់ថា៖ មិនអាចអនុញ្ញត្តិ
ឲ្យ ស្ថានភាពអំពើហឹង្សារនៅក្រុងកៀវបំផ្លិចបំផ្លាញកិច្ចព្រមព្រៀងទីក្រុង Minsk
ឡើយ។ រីឯខ្លួនវិញ​ ប្រធានមហាសន្និបាតសភា OSCE លោក​ Ilkka Kanerva
បានថ្កោលទោសយ៉ាងខ្លាំងបណ្ដាការប៉ះទង្គិចនាថ្ងៃទី ៣១ សីហា នៅអ៊ុយក្រែន
 ។ ក្នុងពេលនោះ អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Mark Toner
 បានប្រកាសថា៖ វ៉ាស៊ីនតោនគាំទ្រការអនុម័តលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
 របស់រដ្ឋសភាអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ